ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ចោទរុស្ស៊ី បំផ្ទុះទំនប់វារីអគ្គិសនីនៅតំបន់ Kherson បង្កហានិភ័យ គ្រោះទឹកជំនន់ ធ្ងន់ធ្ងរ
មន្ត្រីអ៊ុយក្រែន និងរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារទី៦ខែមិថុនាថា ទំនប់ Kakhovka នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ត្រូវបានបំផ្ទុះ ដោយគំរាមបង្កជាគ្រោះទឹកជំនន់ ជន់លិចតំបន់នៅខ្សែទឹកខាងក្រោមនៃទន្លឹ Dnipro។

ទំនប់វារីអគ្គិសនីសម័យសូវៀតមួយនេះ ក៏ផ្គត់ផ្គង់ទឹកដល់ឧបទ្វីបគ្រីមៀ ដែលត្រូវបានកាត់បញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ២០១៤ និងផ្គត់ផ្គង់ដល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីផងដែរ។
ទីបញ្ជាការខាងត្បូង នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅព្រឹកថ្ងៃអង្គារ លើទំព័រហ្វេសប៊ុករបស់ខ្លួនថា “អាងស្តុកទឹក Kakhovka ត្រូវបានបំផ្ទុះដោយកងកម្លាំងកាន់កាប់របស់រុស្ស៊ី។ ទំហំនៃការបំផ្លិចបំផ្លាញ ល្បឿន បរិមាណទឹក និងតំបន់ដែលទំនងជាជន់លិច កំពុងត្រូវបានវាយតម្លៃ”។
ស្របពេលជាមួយគ្នានោះ រដ្ឋបាលតំបន់ Kherson និយាយថា ទឹកនឹងឡើងដល់កម្រិតធ្ងន់ធ្ងរក្នុងរយៈពេលប្រាំម៉ោងទៀត ហើយអាជ្ញាធរ បានចាប់ផ្តើមជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់ហើយ។

រឿងនេះកើតឡើង បន្ទាប់ពីអ៊ុយក្រែន អះអាងថា កងកម្លាំងរបស់ខ្លួន កំពុងបើកប្រតិបត្តិការវាយលុកក្នុងតំបន់មួយចំនួន ជាពិសេសនៅទីក្រុង Bakhmut ភាគខាងកើត។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Malyar និយាយថា កងទ័ពអ៊ុយក្រែន វាយយកបានទឹកដីរហូតដល់ទៅ ១.៦ គីឡូម៉ែត្រក្នុងទិសដៅជាច្រើននៅជុំវិញទីក្រុង ខណៈកងកម្លាំងរុស្ស៊ី ក៏ស្ថិតលើផ្នែកការពារនៅភាគខាងត្បូងផងដែរ។
ស្របពេលជាមួយគ្នានោះ មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន លោកឧត្តមសេនីយ៍ Oleksandr Syrskyi ក៏បាននិយាយដែរថា កងទ័ពកំពុងវាយឆ្ពោះទៅមុខ សំដៅទៅទីក្រុង Bakhmut ហើយបានបំផ្លាញទីតាំងរបស់រុស្ស៊ីនៅជិតទីក្រុងនេះ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ប្រតិបត្តិការវាយលុករបស់អ៊ុយក្រែន ទទួលបានផ្លែផ្កា នៅភាគខាងកើត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


