ព័ត៌មានអន្ដរជាតិ
ប្រតិបត្តិការវាយលុករបស់អ៊ុយក្រែន ទទួលបានផ្លែផ្កា នៅភាគខាងកើត
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Malyar និយាយថា កងកម្លាំងរបស់ទីក្រុងកៀវ កំពុងបើកប្រតិបត្តិការវាយលុកនៅក្នុងតំបន់មួយចំនួន ជាពិសេសនៅទីក្រុង Bakhmut ភាគខាងកើត ។

ទន្ទឹមនោះ យោងតាមប្រភពយោធាអ៊ុយក្រែនបានប្រាប់ BBC ថា ប្រតិបត្តិការវាយលុកដោយប្រើរថពាសដែកខ្នាតតូច កំពុងដំណើរការ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពមិនបាននិយាយទេថាតើ នេះគឺជាការចាប់ផ្តើមនៃប្រតិបត្តិការវាយលុកពេញទំហឹង ដែលគេរង់ចាំជាយូរមកហើយរបស់អ៊ុយក្រែន មែនឬក៏អត់នោះទេ ប៉ុន្តែលោកស្រី Malyar បានចាត់ទុកទីក្រុង Bakhmut ភាគខាងកើតថាជា “ចំណុចកណ្តាលនៃអរិភាព”។

ពាក់ព័ន្ធនឹងបញ្ហានេះដែរកាលពីល្ងាចថ្ងៃចន្ទ ទី៥ ខែមិថុនា លោកស្រីនិយាយថា កងទ័ពអ៊ុយក្រែន វាយយកបានទឹកដីរហូតដល់ទៅ ១.៦ គីឡូម៉ែត្រក្នុងទិសដៅជាច្រើននៅជុំវិញទីក្រុង ខណៈកងកម្លាំងរុស្ស៊ី ក៏ស្ថិតលើផ្នែកការពារនៅភាគខាងត្បូងផងដែរ ។
ស្របពេលជាមួយគ្នានោះ មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន លោកឧត្តមសេនីយ៍ Oleksandr Syrskyi ក៏បាននិយាយផងដែរថា កងទ័ពកំពុងវាយឆ្ពោះទៅមុខ សំដៅទៅទីក្រុង Bakhmut ហើយបានបំផ្លាញទីតាំងរបស់រុស្ស៊ីនៅជិតទីក្រុងនេះ ។
គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនខែមកហើយ ទីក្រុង Bakhmut បានក្លាយជាចំណុចស្នូលនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី ស្របពេលដែលក្រុមទាហានស៊ីឈ្មួលរុស្ស៊ី Wagner ក៏បានអះអាងដណ្តើមយកទីក្រុងនេះ ប៉ុន្តែទោះយ៉ាងណា នៅប៉ុន្មានសប្តាហ៍ចុងក្រោយ អ្នកវិភាគមួយចំនួនបានលើកឡើងថា កងកម្លាំងរបស់ទីក្រុង កៀវ កំពុងព្យាយាមឡោមព័ទ្ធ Bakhmut និងដាក់អន្ទាក់អង្គភាពរុស្ស៊ីផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


