ព័ត៌មានអន្ដរជាតិ
មេដឹកនាំ ស៊ែបបូស្នៀ ថា អង់គ្លេស កំពុងរិះរិកវិធីផ្ដួលរំលំរដ្ឋាភិបាលទីក្រុងបែលក្រាដ
លោក Milorad Dodik ប្រមុខសាធារណរដ្ឋ Republika Srpska បាននិយាយកាលពីពេលថ្មីៗនេះថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេសកំពុងបង្កភាពចលាចលជាសាធារណៈនៅក្នុងប្រទេសស៊ែប៊ី ក្នុងគោលបំណងបណ្តេញរដ្ឋាភិបាលទីក្រុងបែលក្រាដរបស់លោកប្រធានាធិបតី Aleksandar Vucic ចេញពីតំណែង ។

លោក Dodik បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេសកំពុងព្យាយាមប្រើការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ២ នាពេលថ្មីៗនេះនៅក្នុងសាលារៀនស៊ែប៊ី ដែលបង្កឲ្យមានការតវ៉ាដ៏ធំ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលរបស់ប្រទេស ។
មេដឹកនាំស៊ែបបូស្នៀរូបនេះបានលើកឡើងទៀតថា “អ្នកបំផុសគំនិត និងអ្នកបង្កភាពរញ៉េរញ៉ៃនៅក្នុងប្រទេសស៊ែប៊ីនាពេលនេះ គឺជាជនជាតិអង់គ្លេស ហើយនោះគឺជាទីភ្នាក់ងារចារកម្មសម្ងាត់របស់ទីក្រុងឡុងដ៍ សហការជាមួយនឹងជនជាតិស៊ែប៊ី” ។

លោកបានបញ្ជាក់បន្ថែមថា “ការតវ៉ានាពេលកន្លងមកនេះមានគោលដៅច្បាស់លាស់គឺ ទាញយកផលប្រយោជន៍ពីសោកនាដកម្ម និងការសម្លាប់រង្គាលលើយុវជន ដូច្នេះលោក Vucic នឹងត្រូវដកចេញពីអំណាច ក្រោមលេសទាំងនោះ ក៏ដូចជាតាមរយៈការតវ៉ាតាមដងផ្លូវជាដើម” ។
ទន្ទឹមនោះលោក Dodik ក៏បានប្រៀបធៀបភាពចលាចលនៅក្នុងប្រទេសស៊ែប៊ីនាពេលថ្មីៗនេះ ទៅនឹងការតវ៉ាស្រដៀងគ្នាកាលពីឆ្នាំ២០១៨ នៅសាធារណរដ្ឋ Republika Srpska ផងដែរ ជុំវិញការស្លាប់របស់លោក David Dragicevic ជានិស្សិតផ្នែកបច្ចេកវិទ្យាអាយុ ២១ ឆ្នាំ ខណៈប៉ូលិសបានចាត់ទុកហេតុការណ៍នេះថាជាឧបទ្ទវហេតុ ប៉ុន្តែឪពុកម្តាយរបស់សិស្សនិស្សិតរូបនេះបានអះអាងថា គាត់ត្រូវបានគេធ្វើទារុណកម្ម និងសម្លាប់យ៉ាងព្រៃផ្សៃ ហើយថែមទាំងបានចោទភ្នាក់ងារអនុវត្តច្បាប់ពីបទលាក់បាំងឧបទ្ទវហេតុនេះផងដែរ ។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ បាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងបែលក្រាដ ដើម្បីតវ៉ាប្រឆាំងនឹងការបរាជ័យរបស់លោក Vucic ក្នុងការបញ្ឈប់អំពើហិង្សាដែលកំពុងត្រូវបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ខណៈយុទ្ធនាការនេះត្រូវបានបង្កឡើងដោយការបាញ់ប្រហារនៅសាលារៀនចំនួន ២ កន្លែងក្នុងរយៈពេល ២ ថ្ងៃនៅដើមខែឧសភា ដែលបានឆក់យកជីវិតមនុស្សសរុប ១៨ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ប្រធានាធិបតី ស៊ែប៊ី រងការគំរាមសម្លាប់ មួយថ្ងៃមិនតិចជាង ២០០ដង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


