ព័ត៌មានអន្ដរជាតិ
អារ៉ាប៊ីសាអូឌីត គំរាម អាមេរិក នឹងជួបវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ បើនៅបន្តឈ្លោះរឿងកាត់បន្ថយប្រេង
រាជទាយាទអារ៉ាប៊ីសាអូឌីតគឺព្រះអង្គម្ចាស់ Mohammed bin Salman បានគំរាមដល់សហរដ្ឋអាមេរិកថា នឹងជួបផលវិបាកផ្នែកសេដ្ឋកិច្ចធ្លាក់ចុះ ក្រោយលោកប្រធានាធិបតី Joe Biden ក៏បានគំរាមដល់ប្រទេសនេះដូចគ្នា បន្ទាប់ពីបានកាត់បន្ថយការផលិតប្រេងកាលពីឆ្នាំមុន ។

កាសែត Washington Post បានរាយការណ៍ថា ព្រះអង្គម្ចាស់ Bin Salman បានធ្វើការគំរាមបែបនេះ នៅពេលដែលរដ្ឋបាលលោក Biden ព្យាយាមបញ្ចុះថ្លៃថាមពលក្នុងគោលបំណងកាត់បន្ថយអតិផរណា ដែលកំពុងបន្តក្លាយជាបន្លាសម្រាប់តំណែងរបស់ប្រធានាធិបតីអាមេរិករូបនេះ ។
ពាក់ព័ន្ធនឹងផលវិបាកនេះដែរ ព្រះអង្គម្ចាស់បានលើកឡើងពីផលប៉ះពាល់នៃទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ហើយព្រះអង្គថែមទាំងមានព្រះបន្ទូលផងដែរថា “ព្រះអង្គនឹងមិនដោះស្រាយជាមួយរដ្ឋបាលសហរដ្ឋអាមេរិកទៀតនោះទេ ហើយទីក្រុងវ៉ាស៊ីនតោនអាចឃើញផលវិបាកសេដ្ឋកិច្ចដ៏ធំណាមួយ បើនៅតែបន្តធ្វើបែបនេះ” ។

ទោះយ៉ាងណា វាមិនទាន់ច្បាស់លាស់នៅឡើយទេថាតើការគំរាមកំហែងនេះ បានធ្វើឡើងដោយផ្ទាល់ទៅកាន់មន្ត្រីអាមេរិករូបណានោះ ប៉ុន្តែសេតវិមានបានប្រាប់កាសែត Washington Post ថា “ភាគីខាងអាមេរិកមិនបានដឹងអ្វីសោះឡើយ ពីការគំរាមកំហែងបែបនេះរបស់អារ៉ាប៊ីសាអូឌីត” ។
ទីបំផុតលោក Biden មិនបានដាក់ទណ្ឌកម្មណាមួយលើទីក្រុង Riyadh សម្រាប់ការសម្រេចចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយទិន្នផលប្រេងយ៉ាងខ្លាំងនេះនោះទេ ប៉ុន្តែអារ៉ាប៊ីសាអូឌីតនៅតែបន្តកាត់បន្ថយការផលិតប្រេងបន្ថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឲ្យតម្លៃកើនឡើង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ដូណាល់ ត្រាំ ថា កាលជំនាន់លោកកាន់តំណែង អាមេរិក មានគ្រាប់រំសេវច្រើនណាស់ តែឥឡូវ សល់តិចបំផុត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


