ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ ថា កាលជំនាន់លោកកាន់តំណែង អាមេរិកមានគ្រាប់រំសេវច្រើនណាស់ តែឥឡូវ សល់តិចបំផុត
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនាថា ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ធ្វើឲ្យស្តុកគ្រាប់រំសេវរបស់អាមេរិក លែងមានដូចមុនហើយ ។

ថ្លែងទៅកាន់អ្នកសាធារណរដ្ឋក្នុងរដ្ឋ Georgia, លោក ត្រាំ និយាយថា “ឥឡូវ យើងមិនមានគ្រាប់ទេ បែរជាអ៊ុយក្រែនទៅវិញដែលមានគ្រាប់”។
លោកកត់សម្គាល់ថា កាលពីជំនាន់លោកកាន់តំណែងជាប្រធានាធិបតី សហរដ្ឋអាមេរិក មានគ្រាប់ច្រើនណាស់ តែឥឡូវនេះ យើងមានគ្រាប់តិចតួចបំផុតដើម្បីការពារខ្លួន។
ស្របពេលជាមួយគ្នានោះ អតីតប្រធានាធិបតីរូបនេះ ក៏បានប្តេជ្ញាដែរថា លោកនឹងនាំសន្តិភាពជូនរុស្ស៊ីនិងអ៊ុយក្រែន ក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត នៅឆ្នាំក្រោយ។

លើសពីនេះ លោកអះអាងថា លោកគឺជាបេក្ខជនតែមួយគត់ ដែលអាចធ្វើតាមការសន្យានេះបាន ហើយថា លោកនឹងការពារសង្គ្រាមលោកលើកទី៣ មិនឲ្យផ្ទុះឡើងឡើយ ។
សេចក្តីប្រកាសរបស់លោក ត្រាំ កើតឡើងបន្ទាប់ពី ក្រសួងការពារជាតិអាមេរិក និយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់កញ្ចប់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ២.១ ពាន់លានដុល្លារ ឲ្យអ៊ុយក្រែន ដែលរួមមានទាំងគ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស ក៏ដូចជាមីស៊ីល និងប្រព័ន្ធរ៉ុកកែតឡាស៊ែរផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក ដូណាល់ ត្រាំ ត្រូវតុលាការចោទ ពីបទ កាន់កាប់ឯកសារសម្ងាត់
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


