ព័ត៌មានអន្ដរជាតិ
បង្ហាញមុខតារាចម្រៀងដែលជា Idol សំណព្វរបស់ប្រធានាធិបតី ពូទីន
យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយ Asiaone បានទម្លាយថា កំពូលមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន គឺជាអ្នកគាំទ្ររបស់តារាចម្រៀងអង់គ្លេសលោក Elton John ជាយូរឆ្នាំណាស់មកហើយ។

ប្រភពដដែលបានបន្តថា ពូទីន ចូលចិត្តស្ដាប់បទចម្រៀងរបស់លោក Elton John ខ្លាំងបំផុត ហើយជារៀងរាល់ឆ្នាំប្រធានាធិបតីរូបនេះតែងតែផ្ញើសារជូនពរខួបកំណើត Idol របស់លោកទៀតផង។

បើតាមការបញ្ជាក់ពីស្វាមីរបស់លោក Elton គឺលោក David Furnish បានប្រាប់កាសែត The Guardian ថា រៀងរាល់ថ្ងៃទី២៥ ខែមីនា លោកនិង Elton តែងតែទទួលបានសារជូនពរថ្ងៃកំណើតពី WhatsApp ពីរដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី ដែលជំនួសមុខ ពូទីន ។ មិនតែប៉ុណ្ណោះលោក ពូទីន ធ្លាប់ទាំងទូរសព្ទផ្ទាល់មកលោក Elton ទៀតផង កាលពីកំលុងឆ្នាំ២០១៥ បន្ទាប់ពីអ្នកកំប្លែងពីរនាក់ បានទូរសព្ទ Prank តារាចម្រៀងរ៉ុករូបនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រទេសអាហ្វ្រិកខាងត្បូង នឹងមិនចាប់ខ្លួនលោក ពូទីន តាមដីការបស់ ICC ទេ
ចុចអាន៖ Mario និង Baifern ឈ្នះពានរង្វាន់តារាសម្ដែងឆ្នើមប្រចាំឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


