ព័ត៌មានអន្ដរជាតិ
ពូទីន ជំរុញឱ្យមានការចរចារវាងអ៊ីស្រាអែល អារ៉ាប់ និងអ៊ីរ៉ង់
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទ ទី១៦ ខែតុលា ថា ទីក្រុងមូស្គូចង់ជួយទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សា និងបានអំពាវនាវឱ្យមេដឹកនាំប្រទេសអ៊ីស្រាអែល អារ៉ាប់ និងអ៊ីរ៉ង់ធ្វើការចរចាគ្នា។

វិមានក្រឹមឡាំងនិយាយថា លោកពូទីនបានបង្ហាញពីឆន្ទៈរបស់រុស្ស៊ីក្នុងការជួយសម្របសម្រួលដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ព្រមទាំងការសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី តាមរយៈមធ្យោបាយនយោបាយ និងការទូត។
យ៉ាងណាមិញការអំពាវនាវរបស់ ពូទីន មិនបានលើកឡើងអំពីបទឈប់បាញ់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ។ ប៉ុន្តែលោកបានប្រាប់លោក Netanyahu អំពីជំហានដែលរុស្ស៊ីកំពុងធ្វើ ដើម្បីជួយធ្វើឱ្យស្ថានការណ៍មានលក្ខណៈធម្មតា ទប់ស្កាត់ការកើនឡើងនៃអំពើហិង្សា និងទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប។
ជាមួយគ្នានោះលោក ពូទីន កំពុងសស្រាក់សស្រាំជួយដោះស្រាយជម្លោះឱ្យកាន់តែឆាប់ ដោយលោកបានសន្ទនាជាមួយមេដឹកនាំនៃប្រទេសអ៊ីរ៉ង់ អេហ្ស៊ីប ស៊ីរី និងអាជ្ញាធរប៉ាឡេស្ទីន ដើម្បីឱ្យប្រទេសដែលពាក់ព័ន្ធជួបចរចាគ្នា។
បន្ថែមពីលើនេះ លោកពូទីនបាននិយាយទៅកាន់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas និងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi ដើម្បីស្នើសុំជំនួយពី Cairo ក្នុងការជម្លៀសពលរដ្ឋរុស្ស៊ីចេញពីតំបន់ហ្គាហ្សា៕
ប្រែសសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ អ្នកកាសែតប៉ាឡេស្ទីន ១២នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


