ព័ត៌មានអន្ដរជាតិ
ពូទីនត្រៀមខ្លួនលក់ប្រេងឱ្យអឺរ៉ុប តែស្ថិតក្នុងលក្ខខណ្ឌកំណត់ដោយរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានិយាយថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ប្រេង និងឧស្ម័នទៅអឺរ៉ុបវិញ ប៉ុន្តែស្ថិតនៅក្នុងលក្ខខណ្ឌរបស់រុស្ស៊ីប៉ុណ្ណោះ ខណៈសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់បាននិងកំពុងធ្វើឱ្យការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ជាប់គាំង និងធ្វើឲ្យមានវិបត្តិថាមពលជាសកល។

សារព័ត៌មាន Al Jazeera ផ្សាយថ្ងៃទី៩ខែមីនា ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីរូបនេះ បានលើកឡើងក្នុងសេចក្តីអត្ថាធិប្បាយមួយ កាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយអតិថិជនអឺរ៉ុប ដែលសមាជិកអឺរ៉ុបភាគច្រើនបានឈប់ទិញប្រេងនិងឧស្ម័ន្តពីប្រទេសរុស្ស៊ី ក្នុងគោលបំណងបញ្ឈប់រំហូរហិរញ្ញវត្ថុដល់សង្គ្រាមរុស្ស៊ីលើអ៊ុយក្រែន។
ទោះបីយ៉ាងណា បណ្តាប្រទេសនៅអឺរ៉ុប បានចំណាយពេល៤ឆ្នាំមកហើយ ក្នុងការកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើប្រេង និងឧស្ម័នរបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់ទីក្រុងមូស្គូជាមួយអ៊ុយក្រែន និងទណ្ឌកម្មជាបន្តបន្ទាប់ពីសហភាពអឺរ៉ុប និងក្រុមប្រទេសទាំង៧ (G៧)។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានហាមឃាត់ការនាំចូលប្រេងឆៅរបស់រុស្ស៊ីតាមសមុទ្រក្នុងឆ្នាំ២០២២ ខណៈការនាំចេញបំពង់បង្ហូរប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគីត្រូវបានបញ្ឈប់ជាបណ្ដោះអាសន្នចាប់តាំងពីខែមករា ដោយសារតែការខូចដល់បំពង់បង្ហូរប្រេង Druzhba តាមរយៈប្រទេសអ៊ុយក្រែន។
លោក ពូទីនថា៖ «ប្រសិនបើក្រុមហ៊ុនអឺរ៉ុប និងអ្នកទិញអឺរ៉ុបសម្រេចចិត្តផ្លាស់ប្តូរទិសដៅរបស់ខ្លួនភ្លាមៗ និងផ្តល់ឱ្យយើងនូវកិច្ចសហប្រតិបត្តិការរយៈពេលវែង និងប្រកបដោយចីរភាព ដោយគ្មានសម្ពាធនយោបាយ នោះយើងមិនបដិសេធវាឡើយ។ យើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការជាមួយបណ្តាប្រទេសនៅអឺរ៉ុប»។
លោកបន្តថាក្រុមហ៊ុនរុស្ស៊ីគួរតែទាញយកអត្ថប្រយោជន៍ពីជម្លោះនៅមជ្ឈិមបូព៌ា ដែលអ៊ីរ៉ង់បញ្ឈប់ការដឹកជញ្ជូនទំនិញនៅច្រកសមុទ្រ Hormuz ជាចំណុចដឹកជញ្ជូនប្រេងដ៏សំខាន់មួយរបស់ពិភពលោក។ ច្រកសមុទ្រនេះដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំទូទាំងពិភពលោក។
ប្រធានាធិបតីរុស្ស៊ីថ្លែងសុន្ទរកថានេះ ខណៈតម្លៃប្រេងហក់ឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃចន្ទ ឈានដល់កម្រិតកំពូលមិនធ្លាប់មាន ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំក្នុងឆ្នាំ ២០២២៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


