ព័ត៌មានអន្ដរជាតិ
ឥណ្ឌានិងប៉ាគីស្ថាន ជម្លៀសមនុស្សជាង១៥ម៉ឺននាក់ ដោយសារព្យុះស៊ីក្លូន Biparjoy
មនុស្សជាង១៥ម៉ឺននាក់នៅប្រទេសឥណ្ឌានិងប៉ាគីស្ថាន ត្រូវបានជម្លៀសចេញពីផ្លូវនៃព្យុះស៊ីក្លូនដ៏កាចសាហាវ មុនពេលវាវាយប្រហារពេញទំហឹង។

អ្នកព្យាករព្រមានថា ព្យុះស៊ីក្លូន Biparjoy អាចបំផ្លាញផ្ទះសម្បែង និងដំណាំ ស្របពេលដែលព្យុះនេះបាននិងកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រអារ៉ាប់ ហើយត្រូវបានគេរំពឹងថា នឹងវាយសន្ធាប់លើរដ្ឋ Gujarat របស់ឥណ្ឌាមុន នៅល្ងាចថ្ងៃព្រហស្បតិ៍ទី១៥ខែមិថុនា។
ទោះបីជាយ៉ាងណាក៏ដោយ មុនពេលព្យុះមកដល់ មនុស្សចំនួន៧នាក់ បានបាត់បង់ជីវិតរួចទៅហើយ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសឥណ្ឌា។
ចំណែកនៅប្រទេសប៉ាគីស្ថានឯណោះវិញ ព្យុះនេះត្រូវបានគេព្យាករថា នឹងវាយប្រហារឆ្នេរសមុទ្រនៃខេត្ត Sindh។ នៅទីនោះ អាជ្ញាធរបានជម្លៀសមនុស្សចំនួន៨១០០០នាក់រួចទៅហើយចេញពីឆ្នេរភាគអាគ្នេយ៍ និងបានបង្កើតជម្រកសុវត្ថិភាពចំនួន៧៥កន្លែងនៅតាមសាលារៀន។

យោងតាមអ្នកឧតុនិយម, ព្យុះស៊ីក្លូនដ៏ធ្ងន់ធ្ងរនេះ កំពុងពាំនាំមកជាមួយនូវល្បឿនរហូតដល់ ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់ ១៥០គីឡូម៉ែត្រ។
ប្រធានអាកាសធាតុរបស់រដ្ឋ Gujarat និយាយថា ព្យុះស៊ីក្លូននេះ នឹងបោកបក់ជិតកំពង់ផែ Jakhau ក្នុងរដ្ឋ Gujarat និងនៅទីក្រុង Karachi នៃប្រទេសប៉ាគីស្ថាន ចន្លោះម៉ោង៤រសៀល ដល់ម៉ោង៨យប់។
គួរបញ្ជាក់ថា ព្យុះស៊ីក្លូន Tauktae ក្នុងខែឧសភាឆ្នាំ២០២១ គឺជាព្យុះស៊ីក្លូនធ្ងន់ធ្ងរចុងក្រោយបំផុត ដែលបានវាយប្រហារប្រទេសទាំង២ ដោយបានសម្លាប់មនុស្សចំនួន១៧៤នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


