ព័ត៌មានអន្ដរជាតិ
សោកនាដកម្មលិចទូកជនចំណាកស្រុកនៅក្រិក ស្លាប់មនុស្ស៧៩នាក់
មនុស្សចំនួន៧៩នាក់បានស្លាប់ និងជាង១០០នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកដឹកជនចំណាកស្រុក លិចនៅឆ្នេរសមុទ្រភាគខាងត្បូង ប្រទេសក្រិក។

រដ្ឋាភិបាលនិយាយថា នេះគឺជាសោកនាដកម្មជនចំណាកស្រុក ធំបំផុតមួយរបស់ប្រទេសក្រិក ហើយបានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ។
ទូក បានលិចនៅចម្ងាយប្រហែល៨០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Pylos បន្ទាប់ពីឆ្មាំឆ្នេរសមុទ្រនិយាយថា ទូកនោះបានបដិសេធជំនួយ។
ឆ្មាំសមុទ្រនិយាយថា ទូកត្រូវបានយន្តហោះរបស់ទីភ្នាក់ងារព្រំដែនសហភាពអឺរ៉ុប Frontex ប្រទះឃើញនៅក្នុងដែនទឹកអន្តរជាតិ កាលពីល្ងាចថ្ងៃអង្គារទី១៣ខែមិថុនា។ យ៉ាងណាក្តី គ្មានអ្នកណាម្នាក់នៅលើទូក មានពាក់អាវពោងការពារជីវិតនោះទេ។

ដោយដកស្រង់ប្រភពពីក្រសួងដឹកជញ្ជូន បណ្តាញផ្សព្វផ្សាយសាធារណៈក្រិក ERT និយាយថា អាជ្ញាធរបានទាក់ទងជាមួយទូកតាមរយៈផ្កាយរណបជាច្រើនលើកច្រើនសា ហើយសុំផ្តល់ជំនួយ ប៉ុន្តែពួកគេមិនព្រមក្រៅពីការចង់បន្តដំណើរទៅកាន់ប្រទេសអ៊ីតាលី។
ប៉ុន្មានម៉ោងក្រោយមក ទូកត្រូវបានគេដឹងថា មានបញ្ហាម៉ាស៊ីន រួចក៏លិចបន្តិចម្តងៗ។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បានចាប់ផ្តើម ប៉ុន្តែត្រូវរំខានដោយសារខ្យល់បក់ខ្លាំង។
គួរបញ្ជាក់ថា ទូកនេះ ត្រូវបានគេអះអាងថា ធ្វើដំណើរចេញពីប្រទេសលីប៊ី ទៅអ៊ីតាលី ខណៈមនុស្សដែលជិះក្នុងនោះ ភាគច្រើនជាបុរសវ័យ២០ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លិចទូកដ ដឹកភ្ញៀវមកពីពិធីមង្គលការ ស្លាប់មនុស្ស ១០០នាក់ នៅនីហ្សេរីយ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


