ព័ត៌មានអន្ដរជាតិ
ក្រោយផ្ទុះរដ្ឋប្រហារនៅ រុស្ស៊ី មេទាហានស៊ីឈ្នួលរងការចោទប្រកាន់ សម្រេចដកខ្លួន
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា មេទាហានស៊ីឈ្នួល Wagner Group បានដកខ្លួនចេញពីមូលដ្ឋានយោធានៅក្នុងតំបន់ Rostov ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីល្ងាចថ្ងៃសៅរ៍។

អភិបាលក្រុង Rostov ក៏បាននិយាយថា ក្បួនរថយន្ត Wagner បានចាកចេញពីតំបន់កាលពីល្ងាចថ្ងៃសៅរ៍ ស្របពេលដែលវីដេអូថតបាននៅកន្លែងកើតហេតុ បង្ហាញពីខ្សែរថក្រោះ និងរថពាសដែកដែលកំពុងធ្វើដំណើរតាមដងផ្លូវ ដោយមានអ្នកស្រុកប្រមូលផ្តុំយ៉ាងច្រើន។
ជាមួយគ្នានេះដែរ ទីភ្នាក់ងារសារព័ត៌មានរដ្ឋមួយផ្សេងទៀតក៏បានចេញផ្សាយវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបង្ហាញពីមេទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin ចាកចេញពីទីស្នាក់ការយោធាស្រុកនៅ Rostov ខណៈលោកត្រូវហ៊ុំព័ទ្ធដោយមនុស្សជាច្រើននាក់ និងត្រូវគេឃើញដើរចេញពីអគារមួយ ហើយចូលក្នុងរថយន្តភ្លាមៗ។

សូមរម្លឹកដែរថា លោក Yevgeny Prigozhin បានអះអាងកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់លោកបានគ្រប់គ្រងទីតាំងយោធាក្នុងតំបន់ ប៉ុន្តែក្រោយមកលោកបានចេញមុខបកស្រាយពាក់ព័ន្ធនឹងរឿងរ៉ាវដែលបានចោទប្រកាន់រូបលោកពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរុស្ស៊ីថា “នេះមិនមែនជារដ្ឋប្រហារយោធានោះទេ ប៉ុន្តែជាការដើរដង្ហែរក្បួនរកយុត្តិធម៌សម្រាប់ក្រុមទាហានស៊ីឈ្នួលរបស់យើងប៉ុណ្ណោះ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មេទាហានស៊ីឈ្នួល រុស្ស៊ី ចេញមុខបកស្រាយរឿងចោទធ្វើរដ្ឋប្រហារ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


