ព័ត៌មានអន្ដរជាតិ
មូលហេតុផ្ទុះយានជ្រមុជទឹក Titan កំពុងត្រូវបានស៊ើបអង្កេត
ឆ្មាំឆ្នេរសមុទ្រអាមេរិកកាលពីថ្ងៃអាទិត្យ ទី២៥ ខែមិថុនា កំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះយានជ្រមុជទឹក Titan ដែលសម្លាប់អ្នកជិះ ៥ នាក់ ពេលកំពុងធ្វើដំណើរចុះទៅបាតមហាសមុទ្រអាត្លង់ទិក ដើម្បីមើលខ្មោចកប៉ាល់ទីតានិក។

ការប្រកាសនេះ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសកាណាដា និយាយថា ពួកគេក៏កំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះដែរ ។
លើសពីនេះ ឆ្មាំឆ្នេរសមុទ្រអាមេរិកក៏កំពុងសហការជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន ក៏ដូចជាអាជ្ញាធរបារាំង និងអង់គ្លេសផងដែរ ។
ប្រធានផ្នែកស៊ើបអង្កេតលោក Jason Neubauer បាននិយាយថា ប្រតិបត្តិការស្រង់បំណែកយានជ្រមុជទឹកពីបាតសមុទ្រ កំពុងបន្ត ខណៈទីតាំងកើតហេតុត្រូវបានគូសផែនទីរួចហើយ។

លោក Neubauer គូសបញ្ជាក់ថា “នេះគឺជាការស៊ើបអង្កេតកម្រិតខ្ពស់បំផុត ដែលធ្វើឡើងដោយឆ្មាំសមុទ្រអាមេរិក។ គោលដៅចម្បងរបស់យើង គឺត្រូវទប់ស្កាត់ការកើតឡើងរឿងបែបនេះជាថ្មីម្តងទៀត។ ការរកឃើញនេះ នឹងត្រូវចែករំលែកជាមួយអង្គការដែនសមុទ្រអន្តរជាតិ និងក្រុមផ្សេងទៀតក្នុងគោលបំណង ជួយកែលម្អក្របខ័ណ្ឌសុវត្ថិភាព សម្រាប់ប្រតិបត្តិការនាវាមុជទឹកនៅទូទាំងពិភពលោក”។
លោកបន្តថា អ្នកស៊ើបអង្កេតកំពុងទាក់ទងជាមួយក្រុមគ្រួសារនៃមនុស្សទាំង៥នាក់ ដែលជិះក្នុងយាន Titan ហើយថា អ្នកស៊ើបអង្កេតកំពុងចាត់វិធានការប្រុងប្រយ័ត្នទាំងអស់ ប្រសិនបើយើងជួបប្រទះសាកសព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ DW
ចុចអាន៖ ព្រោះតែកំណប់មហាសាលទាំង៥នេះហើយ ទើបទេសចរ ប្រថុយជីវិតជិះយានចុះទៅតំបន់ ខ្មោចកប៉ាល់ទីតានិក
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


