ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរបំផុត! ត្រឹមមួយខេត្ត សាមុតសាខន ម្សិលមិញរកឃើញអ្នកឆ្លងកូវីដជិត១ពាន់ករណី
ប្រទេសថៃកាលពីថ្ងៃចន្ទទី២៥ខែមករាបានបញ្ជាក់ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៩១៤ករណី ដោយសុទ្ធតែនៅក្នុងខេត្តសាមុតសាខន ក្បែរទីក្រុងបាងកក។ ករណីថ្មីនេះ បានធ្វើឲ្យការឆ្លងទូទាំងប្រទេសកើនលើស១៤,០០០ករណី។
កម្រិតខ្ពស់បំផុតកាលពីលើកមុនគឺនៅថ្ងៃទី៤ខែមករា នៅពេលដែលករណីចំនួន៧៤៥ករណីត្រូវបានគេរាយការណ៍ដែលភាគច្រើននៅខេត្តសាមុតសាខន ក្នុងចំណោមពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា។ ករណីដំបូងត្រូវបានគេរកឃើញនៅទីនោះកាលពីពាក់កណ្តាលខែធ្នូក្នុងផ្សារអាហារសមុទ្រដ៏ធំមួយ។
ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាករណីនៅក្នុងខេត្តសាមុតសាខនប៉ុណ្ណោះ ខណៈករណីថ្មីក្នុងខេត្តផ្សេងៗទៀតនឹងត្រូវប្រកាសនៅថ្ងៃអង្គារនេះ។
ករណីសរុបទូទាំងប្រទេសត្រូវបានប្រកាស មួយថ្ងៃបន្ទាប់ពីចេញលទ្ធផលតេស្តប៉ុន្តែមន្រ្តីសុខាភិបាលខេត្តសាមុតសាខន បានចេញលទ្ធផលក្នុងស្រុកកាលពីថ្ងៃចន្ទចំថ្ងៃដែលពួកគេចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំនៅក្នុងខេត្ត ដោយកំណត់គោលដៅលើមនុស្សរហូតដល់ទៅ១០,០០០នាក់ក្នុងមួយថ្ងៃសម្រាប់រយៈពេលមួយសប្តាហ៍។
កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ មន្រ្តីក្រសួងសុខាភិបាលបានប្រកាសករណីថ្មីចំនួន១៨៧ករណីនៅទូទាំងប្រទេស ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់១៣,៦៨៧ករណី។ តួលេខអ្នកស្លាប់ចំនួន២នាក់បានធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៧៥នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


