ព័ត៌មានអន្ដរជាតិ
គ្រាន់តែមួយខេត្ត ថៃ មានគ្រូពេទ្យជួរមុខដល់ទៅជាង ៣០០នាក់ ឆ្លងកូវីដ
បុគ្គលិកពេទ្យជាង ៣០០ នាក់នៅទូទាំងស្រុកចំនួន ៣ ក្នុងខេត្តសាមុតសាខន ប្រទេសថៃ បានឆ្លងជំងឺកូវីដ-១៩។ នេះបើតាមការឲ្យដឹងពីអភិបាលខេត្តលោក Veerasak Vichitsangsri។
លោកអភិបាលបានផ្តល់តួលេខនេះ នៅលើទំព័រ Facebook របស់លោកកាលពីម្សិលមិញដោយនិយាយថា ខេត្តបានចែកចាយកញ្ចប់ជំនួយសង្គ្រោះ ដល់គ្រូពេទ្យដែលឆ្លងរោគខណៈពេលកំពុងបំពេញការងារ។
ក្រុមគ្រូពេទ្យត្រូវបានដាក់ពង្រាយនៅទូទាំងស្រុក Muang, Ban Phaeo និង Krathum Baen។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់រដ្ឋាភិបាល ឲ្យចាក់វ៉ាក់សាំង Pfizer ដូសទី៣ ដល់ក្រុមគ្រូពេទ្យជួរមុខផងដែរ។ ដោយហៅពួកគេថាជាទ្រព្យដ៏សំខាន់បំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក Veerasak បាននិយាយថា ក្រុមគ្រូពេទ្យសមនឹងទទួលបានការការពារដ៏ល្អបំផុត ដែលរដ្ឋាភិបាលអាចផ្តល់ជូន។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ ប្រទេសថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១៧៨នាក់ និងឆ្លងថ្មី ១៧,៩៧០ករណីទៀត ធ្វើឲ្យអ្នកឆ្លងសរុបចាប់តាំងពីផ្ទុះរោគរាតត្បាតកើនដល់ ៦៣៣,២៨៤ករណី និងស្លាប់សរុប ៥,១៦៨នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ Delta ឆ្លងក្នុងសហគមន៍ហើយ! សង្កេតមើលដោយខ្លួនឯង រោគសញ្ញា កូវីដ ទាំង ៣ ប្រភេទ កំពុងវាយលុក កម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


