Connect with us

ព័ត៌មានអន្ដរជាតិ

កម្មករអណ្ដូងរ៉ែមាសចិន ១០ នាក់ដែលបាត់ដំណឹង ឥឡូវរកឃើញហើយ ៩ នាក់ស្លាប់

បានផុស

នៅ

បន្ទាប់ពីកម្មករចំនួន ១០ នាក់ដែលនៅតែមិនទាន់ត្រូវបានគេដឹងនៅឡើយក្នុងការផ្ទុះនៅអណ្តូងរ៉ែមាសមួយក្នុងប្រទេសចិន ពេលនេះ ៩ នាក់ត្រូវបានគេរកឃើញស្លាប់ដែលនាំឲ្យចំនួនអ្នកស្លាប់ពីឧប្បត្តិហេតុកាលពីដើមខែនេះកើនដល់ ១០ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មកររ៉ែសរុប ២២ នាក់ដែលកំពុងធ្វើការនៅក្រោមដីប្រមាណ ៦០០ ម៉ែត្រត្រូវបានជាប់ បន្ទាប់ពីការផ្ទុះនៅអណ្តូងរ៉ែ Hushan ក្នុងតំបន់ Qixia ដែលជាតំបន់ផលិតមាសដ៏ធំមួយនៅខេត្ត Shandong របស់ប្រទេសចិនកាលពីថ្ងៃទី ១០ ខែមករា ។

ក្នុងចំណោមកម្មករ ២២ នាក់ក្នុងនោះពួកគេ ១១ នាក់ត្រូវបានជួយសង្គ្រោះនៅរស់រានមានជីវិតកាលពីថ្ងៃអាទិត្យ ។

អភិបាលក្រុង Yantai City ក្នុងខេត្ត Shandong លោក Chen Fei បានប្រាប់សន្និសីទសារព័ត៌មានថា ក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកចាប់តាំងពីថ្ងៃអាទិត្យដល់រសៀលថ្ងៃចន្ទ ហើយបានរកឃើញសាកសព ៩ នាក់ក្នុងចំណោមកម្មករដែលនៅតែជាប់ចំនួន ១០ នាក់ ខណៈអ្នករុករករ៉ែម្នាក់ទៀតនៅតែបាត់ខ្លួននៅឡើយ ។

អណ្តូងរ៉ែរបស់ប្រទេសចិនស្ថិតក្នុងចំណោមប្រទេសដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក ។ អាជ្ញាធរជាតិសុវត្ថិភាពអណ្ដូងរ៉ែបានឲ្យដឹងថា អាជ្ញាធរបានកត់ត្រាអ្នកស្លាប់ទាក់ទងនឹងអណ្ដូងរ៉ែចំនួន ៥៧៣ នាក់នៅក្នុងឆ្នាំ ២០២០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ទីបំផុត កម្មកររ៉ែមាសចិនដែលជាប់ក្រោមដី ១៤ ថ្ងៃត្រូវបានជួយសង្គ្រោះ (មានវីដេអូ)

ចុចអាន ៖ កម្មករចិនដែលជាប់ក្នុងអណ្ដូងរ៉ែមាសសុំជំនួយជាបបរ ស សាច់ក្រក និងជ្រក់តាសក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម