ព័ត៌មានអន្ដរជាតិ
ទីបំផុត កម្មកររ៉ែមាសចិនដែលជាប់ក្រោមដី ១៤ ថ្ងៃត្រូវបានជួយសង្គ្រោះ (មានវីដេអូ)
ក្រុមអ្នកជួយសង្គ្រោះចិនបានជួយសង្គ្រោះ និងទាញអ្នករុករករ៉ែមាសចំនួន ១១ នាក់ទៅកាន់ទីសុវត្ថិភាពកាលពីថ្ងៃអាទិត្យដោយភាគច្រើនស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីជាប់នៅក្រោមដីរយៈពេល ១៤ ថ្ងៃក្រោយការផ្ទុះមួយ ។
ទន្ទឹមនោះកម្មករ ១០ នាក់ផ្សេងទៀតនៅតែមិនទាន់ត្រូវបានគេដឹងនៅឡើយ ខណៈកម្មករម្នាក់បានស្លាប់ដោយសាររបួសក្បាលធ្ងន់ធ្ងរ ។
រូបភាពពីទូរទស្សន៍បានបង្ហាញថា កម្មកររ៉ែដំបូងដែលត្រូវបានគេនាំមកផ្ទៃខាងលើនៅពេលព្រឹកព្រលឹមគឺរួមជាមួយនឹងការបិទភ្នែកដោយក្រណាត់ខ្មៅដើម្បីការពារពន្លឺ ។
ទូរទស្សន៍ CCTV បានរាយការណ៍នៅលើគេហទំព័រ Weibo របស់ខ្លួនថា អ្នករុករករ៉ែគឺមានសភាពទន់ខ្សោយណាស់ ។ ក្រុមអ្នកជួយសង្គ្រោះបានរុំបុរសជាមួយនឹងភួយ ហើយនាំគាត់ទៅមន្ទីរពេទ្យដោយរថយន្តសង្គ្រោះបន្ទាន់ ។
ការផ្ទុះកាលពីថ្ងៃទី ១០ ខែមករាក្នុងអណ្តូងរ៉ែមានស Hushan នៅទីក្រុង Qixia ដែលជាតំបន់ផលិតមាសដ៏ធំមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុង Yantai នៅខេត្ត Shandong បានធ្វើឲ្យកម្មករ ២២ នាក់ជាប់នៅក្រោមដីចម្ងាយប្រហែល ៦០០ ម៉ែត្រ ខណៈមានការចូលរួមពីក្រុមអ្នកជួយសង្គ្រោះជាង ៦០០ នាក់ ។
អណ្តូងរ៉ែរបស់ប្រទេសចិនស្ថិតក្នុងចំណោមប្រទេសដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក ។ អាជ្ញាធរជាតិសុវត្ថិភាពអណ្ដូងរ៉ែបានឲ្យដឹងថា អាជ្ញាធរបានកត់ត្រាអ្នកស្លាប់ទាក់ទងនឹងអណ្ដូងរ៉ែចំនួន ៥៧៣ នាក់នៅក្នុងឆ្នាំ ២០២០ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ កម្មករចិនដែលជាប់ក្នុងអណ្ដូងរ៉ែមាសសុំជំនួយជាបបរ ស សាច់ក្រក និងជ្រក់តាសក់
ចុចអាន ៖ ចិនរឹតត្បិតការធ្វើដំណើរក្នុងប្រទេសនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស