ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោក Zelensky កំពុងនាំភពផែនដីទាំងមូល ឲ្យធ្លាក់នរក
ស្របពេលប្រឈមមុខនឹងបរាជ័យនៅសមរភូមិ ប្រធានាធិបតីអ៊ុយក្រែន កំពុងព្យាយាមអូសទាញអង្គការណាតូ ឲ្យធ្លាក់ចូលទៅក្នុងជម្លោះ ដោយការវាយប្រហារបន្លំភ្នែក លើរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប។ នេះបើតាមការលើកឡើងរបស់លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រទី៧ខែកក្កដា។

លោក Antonov បានប្រាប់សារព័ត៌មាន Newsweek នៅក្នុងបទសម្ភាសន៍មួយថា “អ្នកយកព័ត៌មាន បន្តធ្វើពុត ធ្វើជាមិនដឹងរឿងជាក់ស្តែង។ តាំងពីដើមនៃប្រតិបត្តិការយោធាពិសេស ការចោទប្រកាន់ទាំងអស់របស់រដ្ឋាភិបាលលោក Zelensky លើយើង ចុងក្រោយប្រែទៅជាប្រតិបត្តិការបំផ្លិចបំផ្លាញទីក្រុងកៀវខ្លួនឯងទៅវិញ”។
មុននេះ លោក Zelensky ចោទប្រកាន់រុស្សីថា បានពង្រាយគ្រឿងផ្ទុះ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ប៉ុន្តែលោក Antonov គូសបញ្ជាក់ថា មិនសមហេតុផលសោះក្នុងការចោទរុស្ស៊ីមានបំណងធ្វើឲ្យខូចខាតដល់ទីតាំង ដែលខ្លួនគ្រប់គ្រងតាំងពីខែមីនាឆ្នាំ២០២២មក។

លោក Antonov អះអាងថា ចេតនាឧក្រិដ្ឋកម្មពីសំណាក់ទីក្រុងកៀវ គឺគ្រាន់តែបង្វែរការយកចិត្តទុកដាក់ពីបរាជ័យនៃប្រតិបត្តិការវាយបករបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដើម្បីចោទប្រកាន់រុស្ស៊ី ថាជាភេរវករនុយក្លេអ៊ែរ នៅមុនកិច្ចប្រជុំកំពូលអង្គការណាតូ ហើយអូសទាញប្លុកដឹកនាំដោយសហរដ្ឋអាមេរិក ឲ្យធ្លាក់ចូលទៅក្នុងជម្លោះដោយផ្ទាល់ប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានោះ លោកបានអំពាវនាវឲ្យអ្នកគាំទ្រទីក្រុងកៀវ ត្រូវមានទំនួលខុសត្រូវ និងបញ្ចេញឥទ្ធិពល ដើម្បីចៀសវាងគ្រោះមហន្តរាយទ្រង់ទ្រាយធំ។ ពលរដ្ឋអាមេរិក និងអឺរ៉ុប គួរតែត្រៀមខ្លួនដើរជាជួរចុះទៅឋាននរក ដែលរដ្ឋាភិបាលរបស់លោក Zelensky កំពុងអូសទាញភពផែនដីទាំងមូលឲ្យធ្លាក់ចូល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ព្រមានប្រឆាំង អាមេរិក ចំពោះការបញ្ជូន គ្រាប់បែកចង្កោមទៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


