ព័ត៌មានអន្ដរជាតិ
បក្សលោក Pita ចង់កែប្រែច្បាប់ដើម្បីដកហូតអំណាចសមាជិកព្រឹទ្ធសភាមិនឲ្យបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី
គណបក្សចលនាឆ្ពោះទៅមុខរបស់លោក Pita Limjaroenrat នៅរសៀលថ្ងៃសុក្រនេះ បានដាក់សេចក្ដីព្រាងវិសោធនកម្មមាត្រា ២៧២ នៃរដ្ឋធម្មនុញ្ញដើម្បីដកអំណាចសមាជិកព្រឹទ្ធសភាមិនឲ្យបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ។
លោក Piyabut Saengkanokkul សមាជិកដ៏សំខាន់មួយរូបរបស់គណបក្សចលនាឆ្ពោះទៅមុខបាននិយាយថា សមាជិកព្រឹទ្ធសភាដែលប្រឆាំងនឹងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក Pita នឹងមិនផ្លាស់ប្តូរចិត្តរបស់ពួកគេឡើយ ទោះបីជាសភាអង្គុយបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីប៉ុន្មានដងទៀតក៏ដោយ លុះត្រាតែមានសញ្ញាថ្មីដើម្បីបង្ខំពួកគេឲ្យផ្លាស់ប្តូរគំនិត ឬមានការតវ៉ាទ្រង់ទ្រាយធំដើម្បីដាក់សម្ពាធពួកគេ ។
ទន្ទឹមនោះ លោកក៏បានដាក់ការសង្ស័យដែរថា សមាជិកព្រឹទ្ធសភានឹងបោះឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ប្រសិនបើគណបក្សចលនាឆ្ពោះទៅមុខសម្រេចដកបេក្ខភាពលោក Pita ដើម្បីអនុញ្ញាតឲ្យគណបក្សភឿថៃដឹកនាំរដ្ឋាភិបាលថ្មី ព្រោះសមាជិកព្រឹទ្ធសភាមិនចង់ឲ្យមានបក្សរបស់លោក Pita នៅក្នុងជួររដ្ឋាភិបាលឡើយ ។
ស្របពេលជាមួយគ្នានេះ លោក Piyabut បានលើកឡើងទៀតថា ប្រសិនបើការប៉ុនប៉ងណាមួយរបស់លោក Pita នៅតែបរាជ័យទៀតនោះ យ៉ាងហោចណាស់គណបក្សមួយនេះក៏បានបង្ហាញប្រជាជនពីការខិតខំប្រឹងប្រែងរបស់ពួកគេផងដែរ ជាពិសេសគឺការគោរពតាមការសម្រេចចិត្តរបស់អ្នកបោះឆ្នោតចំនួន ២៧ លាននាក់ ។
គួរបញ្ជាក់ថា លោក Pita Limjaroenrat បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃក្នុងជុំទី ១ នៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកទទួលបានសំឡេងត្រឹមតែ ៣២៤ ប៉ុណ្ណោះ ពោលមិនគ្រប់សំឡេង ៣៧៦ ឡើយដើម្បីក្លាយជានាយករដ្ឋមន្ត្រី ខណៈមានសំឡេងជំទាស់ចំនួន ១៨២ និងអនុប្បវាទ ១៩៩ ប៉ុន្តែទោះជាយ៉ាងណា សភានឹងរៀបចំការបោះឆ្នោតជុំបន្ទាប់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដានេះ ហើយអាចនឹងមានបេក្ខជននាយករដ្ឋមន្ត្រីមួយរូបទៀតដើម្បីធ្វើការប្រកួតប្រជែងផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ លោក ប្រាយុទ្ធ នៅតែជានាយករដ្ឋមន្ត្រី ថៃ ក្រោយលោក ភីថា បរាជ័យបោះឆ្នោតនៅសភា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


