Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះទឹកជំនន់ និងការរអិលបាក់ដី សម្លាប់មនុស្ស ២៦ នាក់នៅ កូរ៉េខាងត្បូង

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការរអិលបាក់ដីជាច្រើនថ្ងៃនៅក្នុងតំបន់ធំៗនៃប្រទេសកូរ៉េខាងត្បូង បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៦នាក់បាត់បង់ជីវិត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនន់ទឹកភ្លៀងបានវាយប្រហារតំបន់ធំៗជាច្រើន ចាប់ពីភាគខាងលិចខេត្ត South Chungcheong ទៅដល់ភាគខាងកើតខេត្ត North Gyeongsang ដែលកើតមានឡើងតាំងតែពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ ខណៈរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងក៏នឹងកើតមានជាច្រើនថ្ងៃបន្ថែមទៀតផងដែរ ។

ទន្ទឹមនោះ ទីស្នាក់ការកណ្តាលនៃវិធានការទប់ទល់គ្រោះមហន្តរាយរបស់ប្រទេសនេះបាននិយាយដែរថា ជនរងគ្រោះភាគច្រើនបានស្លាប់ក្នុងការរអិលបាក់ដី ឬបន្ទាប់ពីត្រូវបានទឹកហូរចូលទៅក្នុងទន្លេ ខណៈគិតត្រឹមម៉ោង ១១ យប់ថ្ងៃសៅរ៍ ក៏មានអ្នកបាត់ខ្លួនសរុប ១០ នាក់ផងដែរ ។

ស្របពេលជាមួយគ្នានេះ ប្រធានទីស្នាក់ការលោក Yoon Suk-yeol ក៏​បានចេញ​បញ្ជា​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី Han Duck-soo ខិតខំប្រឹងប្រែង​គ្រប់​យ៉ាង​ដើម្បី​ការពារ​គ្រោះ​មហន្តរាយមួយនេះ ដោយសារតែទឹក​ហូរខ្លាំង និង​ការ​បាក់​ដី​នៅ​តែ​ជា​ការ​គំរាម​កំហែងដល់ប្រជាពលរដ្ឋ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ទឹកជំនន់ វាយប្រហារទូទាំងទ្វីបអាស៊ី សម្លាប់មនុស្សរាប់រយនាក់ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម