ព័ត៌មានអន្ដរជាតិ
ស្ត្រី អាមេរិក ស្លាប់ដោយសារផឹកទឹកជិត២លីត្រក្នុងពេល ២០ នាទី
ស្ត្រីអាមេរិកម្នាក់មានឈ្មោះថា Ashley Summers អាយុ ៣៥ ឆ្នាំជាម្តាយដែលមានកូនពីរនាក់មកពីរដ្ឋ Indiana បានស្លាប់ដោយសារការពុលទឹក។ បន្ទាប់ពីផឹកទឹក ១.៨៩ លីត្រក្នុងរយៈពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ។

រឿងនេះបានកើតឡើង ខណៈពេលគាត់ធ្វើដំណើរទៅប្រារព្ធទិវាឯករាជ្យរបស់សហរដ្ឋអាមេរិកនៅ Freeman Lake ក្នុងរដ្ឋ Indiana។ នៅថ្ងៃចុងក្រោយនៃការធ្វើដំណើរ គាត់មានអារម្មណ៍ឈឺចាប់និងវិលមុខ រហូតឈានដល់រោគសញ្ញានៃការខះជាតិទឹក ទើបបង្ខំខ្លួនឯងឲ្យផឹកទឹករហូតដល់ ២លីត្រ។
នៅពេលដែលលោកស្រី Summers មកដល់ផ្ទះ ស្រាប់តែដួលសន្លប់ក្នុងចំណតរថយន្ត និងការហើមខួរក្បាលធ្ងន់ធ្ងរ ហើយបាត់បង់ស្មារតីភ្លាមៗតែម្ដង។ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ វេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យរោគសញ្ញានៃការពុលទឹក។ ដោយសារតែមានជាតិទឹកច្រើនពេកនៅក្នុងខ្លួន និងមិនមានជាតិសូដ្យូមគ្រប់គ្រាន់។
ជាមួយគ្នានេះដែរក្រុមគ្រូពេទ្យបាននិយាយថា នេះអាចកើតឡើងចំពោះមនុស្សដែលផឹកច្រើនជាងតម្រូវការរាងកាយរបស់ពួកគេក្នុងរយៈពេលដ៏ខ្លី។ វាបណ្តាលឲ្យមានអតុល្យភាពនៃអេឡិចត្រូលីត និងទឹកនៅក្នុងរាងកាយ ជាពិសេសសូដ្យូម ដែលដើរតួយ៉ាងសំខាន់ក្នុងការរក្សាទំនាក់ទំនងរវាងកោសិកា តាមរយៈចរន្តអគ្គិសនីនៅក្នុងខ្លួន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដង្កូវមូលរស់ឡើងវិញ ក្រោយងាប់នៅក្នុងស្រទាប់ដីកកអស់រយៈពេល ៤៦,០០០ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


