ព័ត៌មានអន្ដរជាតិ
កូវីដ ១៩ សម្លាប់បុគ្គលិកសុខាភិបាលឥណ្ឌូនេស៊ី ៦៤៧ នាក់
ក្រុមគ្រូពេទ្យឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់បុគ្គលិកសុខាភិបាលចំនួន ៦៤៧ នាក់បានស្លាប់ដោយសារជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីការចាប់ផ្តើមរោគរាតត្បាតនៅខែមីនា ឆ្នាំ ២០២០ ។
លោក Adib Khumaidi ប្រធានក្រុមគ្រូពេទ្យនៅសមាគមពេទ្យឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា បុគ្គលិកសុខាភិបាលដែលស្លាប់រួមមានគ្រូពេទ្យចំនួន ២៨៩ នាក់ គិលានុបដ្ឋាយិកា ២២១ នាក់ ពេទ្យឆ្មប ៨៤ នាក់ ពេទ្យធ្មេញ ២៧ នាក់ បុគ្គលិកមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ១៥ នាក់ និងឱសថការី ១១ នាក់ ។

លោក Khumaidi បានអះអាងថា អត្រាមរណភាពបុគ្គលិកពេទ្យរបស់ប្រទេសគឺខ្ពស់បំផុតនៅអាស៊ី និងស្ថិតក្នុងចំណោមប្រទេសកំពូលទាំងបីនៅលើពិភពលោកដោយផ្អែកលើការប្រៀបធៀបស្ថិតិនៃការធ្វើតេស្ត និងចំនួនប្រជាជន ។
លោកបាននិយាយថា “ចាប់ពីខែធ្នូ ឆ្នាំ ២០២០ ដល់ខែមករាឆ្នាំ ២០២១ យើងបានកត់សម្គាល់ឃើញថាមានបុគ្គលិកសុខាភិបាលចំនួន ៥៣ នាក់បានស្លាប់” ។

មន្ត្រីរូបនេះបាននិយាយថា ស្ថានភាពជំងឺកូវីដ ១៩ ក្នុងពេលបច្ចុប្បន្ននៅក្នុងប្រទេសគឺមិនអាចគ្រប់គ្រងបាន ហើយមិនទាន់ឈានដល់កម្រិតកំពូលនៅឡើយទេដោយជំរុញឲ្យរដ្ឋាភិបាលបង្កើនសមត្ថភាពតេស្ត និងទំនាក់ទំនងតាមដានដើម្បីធ្វើរោគវិនិច្ឆ័យករណីវិជ្ជមាននៅក្នុងសហគមន៍ និងទប់ស្កាត់ការចម្លងជាចង្កោម ។
យោងតាមលោកប្រធានាធិបតី Joko Widodo បានឲ្យដឹងថា ប្រទេសដែលមានចំនួនប្រជាជនជាង ២៧០ លាននាក់មានបំណងចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋនៅពាក់កណ្តាលខែកុម្ភៈ ខណៈដែលប្រទេសនេះបានចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាលរួចហើយកាលពីថ្ងៃទី ១៣ ខែមករា ។

រហូតមកដល់ពេលនេះរដ្ឋបាលចំណីអាហារ និងឪសថឥណ្ឌូនេស៊ីបានអនុម័តតែវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុនចិន Sinovac ប៉ុណ្ណោះសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ខណៈកិច្ចព្រមព្រៀងក្នុងការទិញវ៉ាក់សាំងក្រុមហ៊ុន Oxford-AstraZeneca និងក្រុមហ៊ុន Novavax របស់អាមេរិកត្រូវបានបញ្ចប់ ហើយរដ្ឋាភិបាលក៏កំពុងធ្វើការលើកិច្ចព្រមព្រៀងសម្រាប់ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ផងដែរ ។
គួរបញ្ជាក់ថា គិតត្រឹមពេលេនេះប្រទេសឥណ្ឌូនេស៊ីមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១,០៣៧,៩៩៣ ករណី និងមានអ្នកស្លាប់ចំនួន ២៩,៣៣១ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ បាក់ដីកប់អណ្ដូងរ៉ែធ្យូងថ្មនៅឥណ្ឌូនេស៊ី ជាប់កម្មករ ១០ នាក់ក្រោមដី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


