Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ដីកប់អណ្ដូងរ៉ែធ្យូងថ្មនៅឥណ្ឌូនេស៊ី ជាប់កម្មករ ១០ នាក់ក្រោមដី

បានផុស

នៅ

មន្ត្រីគ្រោះមហន្តរាយជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃអង្គារនេះថា កម្មករអណ្តូងរ៉ែចំនួន ១០ នាក់បានជាប់នៅក្រោមដី នៅពេលដែលការបាក់ដីបានវាយប្រហារអណ្តូងរ៉ែធ្យូងថ្មមួយនៅខេត្ត South Kalimantan ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី ។

ប្រធានអង្គភាពគ្រាអាសន្ននៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តលោក Abdul Rahim បានប្រាប់សារព័ត៌មាន Xinhua តាមទូរស័ព្ទថា ការបាក់ដីនេះបានកើតឡើងនៅខាងក្រៅតំបន់អណ្ដូងរ៉ែក្រោមដីចាប់ពីយប់ថ្ងៃអាទិត្យដល់រសៀលថ្ងៃចន្ទបង្កឲ្យមានលំហូរភក់ និងលិចតំបន់នោះ ។

លោកបានប្រាប់ Xinhua ថា “ភក់បានលិចកប់តំបន់ក្រោមដីយ៉ាងពេញទំហឹងដែលមានទីតាំងស្ថិតនៅចំណុចទាប ។ កម្មកររ៉ែចំនួន ១០ នាក់កំពុងធ្វើការនៅចំណុចទាបនៃអណ្ដូងរ៉ែនោះ ។ យើងរំពឹងថាពួកគេនឹងផ្លាស់ទៅកន្លែងខ្ពស់ៗមុនពេលតំបន់នោះជន់លិច ហើយសង្ឃឹមថាពួកគេអាចនៅរស់ ខណៈការផ្គត់ផ្គង់ម្ហូបអាហាររបស់អ្នករុករករ៉ែគឺគ្រប់គ្រាន់សម្រាប់តែបីថ្ងៃប៉ុណ្ណោះ” ។

លោក Rahim បាននិយាយថា កិច្ចប្រឹងប្រែងជួយសង្គ្រោះបានចាប់ផ្តើនៅថ្ងៃអង្គារនេះដោយផ្តោតលើការយកភក់ចេញដោយម៉ាស៊ីនបូមទឹកដើម្បីឲ្យអ្នកជួយសង្គ្រោះអាចចូលទៅក្នុងទីតាំងក្រោមដី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា “ទោះយ៉ាងណាកម្លាំងម៉ាស៊ីនបូមទឹកដែលយើងមាននៅតែខ្សោយ ។ យើងត្រូវការម៉ាស៊ីនបូមទឹកបន្ថែមទៀតដែលមានកម្លាំងខ្លាំង និងប្រសើរជាងនេះ” ។

គួរបញ្ជាក់ថា កម្មករសរុប ២២ នាក់កំពុងធ្វើការនៅក្នុងអណ្តូងរ៉ែ នៅពេលគ្រោះថ្នាក់នោះបានកើតឡើង ហើយក្នុងនោះ ១២ នាក់បានរត់គេចចេញទាន់ពេលវេលា ប៉ុន្តែក៏បានរងរបួសផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ មិនទាន់អស់ចំហាយចាស់ផង ពេលនេះ ឥណ្ឌូនេស៊ីជួបគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយទៀត

ចុចអាន ៖ បណ្ដុំរូបភាពកំសត់ៗក្រុមគ្រួសារជនរងគ្រោះនៃការធ្លាក់យន្តហោះឥណ្ឌូនេស៊ីធ្វើពិធីរំឭកវិញ្ញាណក្ខន្ធនៅសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម