ព័ត៌មានអន្ដរជាតិ
បាតុករ ចេញតវ៉ា ដោយស្តីបន្ទោសបក្សភឿថៃ និងភូមិចៃថៃ ដែលទៅចងសម្ព័ន្ធជាមួយយោធា
បាតុករមួយក្រុម ដែលភាគច្រើនជិះកង់ និងម៉ូតូ បានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការគណបក្សភឿថៃ និងភូមិចៃថៃ កាលពីល្ងាចថ្ងៃអាទិត្យទី១៣ខែសីហា ដើម្បីថ្កោលទោសចំពោះ ការបង្កើតរដ្ឋាភិបាលបន្ទាប់ ជាមួយគណបក្សដែលមានទំនាក់ទំនងជាមួយយោធា។

ប្រជាពលរដ្ឋដែលប្រើប្រាស់យានជំនិះប្រមាណ៥០គ្រឿង បានមកប្រមូលផ្តុំគ្នាដំបូងនៅស្ថានីយ BTS Mo Chit លើផ្លូវ Phahon Yothin នាម៉ោង១រសៀល។ មេដឹកនាំបាតុកម្ម បានរិះគន់បក្សទាំងពីរ ចំពោះការសហការជាមួយបក្សនយោបាយ ដែលជាប់ពាក់ព័ន្ធរដ្ឋប្រហារខែឧសភាឆ្នាំ២០១៤។
ក្រោយមក ពួកគេបានចេញដំណើរទៅទីស្នាក់ការគណបក្ស ភូមិចៃថៃ ហើយក្រុមអ្នកតវ៉ាបានទៅដល់ការិយាល័យកណ្តាលនៅម៉ោងប្រហែល ៣ រសៀល ប៉ុន្តែទីស្នាក់ការត្រូវបិទទ្វារ និងយាមកាមដោយប៉ូលិស។
ទន្ទឹមនោះ ក្រោយចេញពីទីស្នាក់ការរបស់បក្សភូមិចៃថៃ ក្រុមបាតុករក៏បានបន្តដំណើរឆ្ពោះទៅទីស្នាក់ការបក្សភឿថៃ តាមផ្លូវ Phetchaburi នៅម៉ោងប្រហែល ៤ និង ៤៥ នាទីរសៀល ខណៈកន្លែងនោះក៏ត្រូវបានបិទផងដែរ ។

នៅទីនោះ ពួកគេបានបោះចោល និងបំផ្លាញវត្ថុអនុស្សាវរីយ៍របស់បក្សភឿថៃ រួមមានស្ទីគ័រ ពែង ប្រតិទិន និងអាវ។ ពួកគេក៏ទាមទារឲ្យគណបក្សភឿថៃ ស្តារឡើងវិញនូវភាពជាដៃគូចម្រុះរបស់ខ្លួនជាមួយនឹងគណបក្សចលនាឆ្ពោះទៅមុខដែលឈ្នះការបោះឆ្នោតផងដែរ។
គួរបញ្ជាក់ថា គណបក្សភឿថៃ ជាប់ចំណាត់ថ្នាក់លេខ២ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា ជាមួយនឹងអាសនៈសភាចំនួន១៤១ ហើយគណបក្សភូមិចៃថៃ ជាប់ចំណាត់ថ្នាក់លេខ៣ ដោយមាន៧១អាសនៈ។
បក្សទាំងពីរ បានប្រកាសពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ ក្រោយពេលគណបក្សភឿថៃ បានដកខ្លួនចេញពីសម្ព័ន្ធភាពចម្រុះជាមួយបក្សចលនាឆ្ពោះទៅមុខ ដែលបានឈ្នះអាសនៈសភាចំនួន១៥១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ បក្សភឿថៃ នឹងបញ្ចូលបក្សលោក ប្រាយុទ្ធ និងលោក ប្រាវីដ ចូលក្នុងក្រុម ចម្រុះដើម្បីបង្កើតរដ្ឋាភិបាលថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


