ព័ត៌មានអន្ដរជាតិ
ទីបំផុត លោក ពូទីន ចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ពង្រីកសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយអាមេរិក
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ពង្រីកសន្ធិសញ្ញាត្រួតពិនិត្យអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិករហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ។
រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកមុននេះបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់បានការពន្យារពេល ៥ ឆ្នាំទៀតទៅនឹងសន្ធិសញ្ញាគ្រប់គ្រងអាវុធ ឬហៅកាត់ថា New START ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី ៥ ខែកុម្ភៈ ហើយនេះជាការសម្រេចចិត្តមួយរបស់វិមានក្រឹមឡាំង ។
សន្ធិសញ្ញា New START ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០១០ ដោយអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា និងអតីតនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រដែលប្រទេសទាំងពីរអាចដាក់ពង្រាយដល់ ១,៥៥០ គ្រាប់ ។
វាក៏រឹតត្បិតចំនួនមីស៊ីលផ្លោងអន្តរទ្វីប មីស៊ីលផ្លោងដែលបាញ់ចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកបំពាក់ដោយអាវុធនុយក្លេអ៊ែរ និងរួមបញ្ចូលទាំងការត្រួតពិនិត្យដើម្បីផ្ទៀងផ្ទាត់ការអនុលោមតាមកិច្ចព្រមព្រៀងផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក ពូទីន សរសេរពាក្យអ្វីលើក្រដាស អំឡុងនិយាយទូរស័ព្ទជាមួយលោក បៃដិន (មានវីដេអូ)
ចុចអាន ៖ លោក ពូទីន សម្រេចឲ្យមានច្បាប់ផ្តល់អភ័យឯកសិទ្ធិអស់មួយជីវិតដល់អតីតប្រធានាធិបតី
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


