ព័ត៌មានអន្ដរជាតិ
តើការវិលត្រលប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន ជាប់ពាក់ព័ន្ធរឿងនយោបាយ និងបក្សភឿថៃ ដែរឬទេ?
រឿងរ៉ាវនៃការវិលត្រលប់ចូលស្រុកសាជាថ្មីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នៅថ្ងៃអង្គារ ទី២២ ខែសីហានេះ មានការចាក់សួរជាច្រើនទាក់ទងទៅនឹងថាតើជារឿងនយោបាយ ឬជាការរៀបចំឡើងដោយគណបក្សភឿថៃ ស្របពេលដែលបក្សមួយនេះគឺជាមេដឹកនាំក្រុមចម្រុះដើម្បីបង្កើតរដ្ឋាភិបាលថ្មី ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អនុប្រធានគណបក្សភឿថៃលោក Phumtham Wechayachai បានប្រាប់អ្នកសារព័ត៌មានថា ផែនការវិលត្រលប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន នៅថ្ងៃទី២២ ខែសីហានេះ គឺជារឿងគាប់ជួន និងចៃដន្យ ហើយជារឿងរ៉ាវផ្ទាល់ខ្លួនរបស់ត្រកូល ថាក់ស៊ីន ប៉ុណ្ណោះ ហើយមិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ ។
លោក Phumtham បញ្ជាក់ទៀតថា វាក៏មិនជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់គណបក្សភឿថៃនោះដែរ វាគឺជាបញ្ហាផ្ទាល់ខ្លួនរបស់បេក្ខជននាយករដ្ឋមន្ត្រីគឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា ហើយសូមអ្នកសារព័ត៌មានបង្វែរសំណួរអំពីការវិលត្រលប់ចូលស្រុករបស់លោក ថាក់ស៊ីន ទៅកូនស្រីគាត់វិញទៅ ។

កាលពីថ្ងៃសៅរ៍កូនស្រីលោក ថាក់ស៊ីន រូបនេះបានប្រកាសពីការវិលត្រលប់ចូលស្រុកវិញរបស់ឪពុកលោកស្រីនៅម៉ោង ៩ ព្រឹកថ្ងៃទី២២ ខែសីហា ពោលចំថ្ងៃដែលសភាថៃក៏នឹងកោះប្រជុំសមាជិកសភាទាំងពីរ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីផងដែរ ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ធ្លាប់បានពន្យារពេលវិលត្រឡប់ចូលស្រុកវិញចំនួន ២០ ដងមកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ហើយចាប់តាំងពីពេលនោះមកលោកបានរស់នៅនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំមកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ កូនស្រីលោក ថាក់ស៊ីន ទៅបន់ស្រន់ដល់ព្រះសុំឲ្យឪពុកទទួលបានសុខ សុវត្ថិភាព ពេលត្រលប់ចូលស្រុកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


