ព័ត៌មានអន្ដរជាតិ
សេតវិមាននិងអ្នកវិទ្យាសាស្ត្រកំពូលអាមេរិកឈ្លោះគ្នានៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត
អ្នកវិទ្យាសាស្ត្រកំពូលម្នាក់របស់សហរដ្ឋអាមេរិកលោក Anthony Fauci បានចេញសេចក្តីអំពាវនាវជាបន្ទាន់ឲ្យមានការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកលើវីរុសកូរ៉ូណាដែលនេះជាហេតុបង្កឲ្យមានការស្តីបន្ទោសយ៉ាងខ្លាំងពីរដ្ឋបាលរបស់លោក Trump នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត។
នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Washington Post កាលពីថ្ងៃអាទិត្យទី១ខែវិច្ឆិកា លោក Fauci បានព្រមានថា សហរដ្ឋអាមេរិកកំពុងឈានទៅរកការឈឺចាប់ខ្លាំងប្រសិនបើខ្លួនមិនធ្វើឲ្យមានការផ្លាស់ប្តូរភ្លាមៗនៅក្នុងការអនុវត្តផ្នែកសុខភាពទេនោះ។
លោក Fauci និយាយថា ខណៈជនជាតិអាមេរិកជាច្រើនបានព្រងើយកន្តើយទៅនឹងការអនុវត្តសុវត្ថិភាពហើយមន្ទីរពេទ្យជាច្រើនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារតែអាកាសធាតុត្រជាក់និងរដូវផ្តាសាយមកដល់នោះ អ្នកមិនអាចស្ថិតនៅក្នុងទីតាំងកាន់តែអន់ខ្សោយនោះទេ។ វាមិនមែនជាស្ថានភាពល្អឡើយ។
វីរុសនេះបានឆក់យកជីវិតមនុស្សជាង២៣០,០០០នាក់នៅសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ លោក Judd Deere អ្នកនាំពាក្យសេតវិមានបានធ្វើការឆ្លើយតបចំៗចំពោះលោក Fauci។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាមិនអាចទទួលយកបានទេនិងជាការរំលោភបំពានលើបទដ្ឋានទាំងអស់សម្រាប់លោកវេជ្ជបណ្ឌិត Fauci ដែលជាសមាជិកជាន់ខ្ពស់នៃក្រុមការងារប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណារបស់ប្រធានាធិបតីនិងជាមនុស្សម្នាក់ដែលបានកោតសរសើរចំពោះសកម្មភាពរបស់លោកប្រធានាធិបតី Trump អំឡុងពេលមានជំងឺរាតត្បាតនេះ”។
គាត់បានស្តីបន្ទោសលោក Fauci សម្រាប់ការសម្រេចចិត្តរិះគន់ប្រធានាធិបតីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនិងលាតត្រដាងទំនោរនយោបាយរបស់គាត់តាមរយៈការសរសើរគូប្រជែងរបស់ប្រធានាធិបតី។
លោក Fauci ដែលជាសមាជិកកំពូលម្នាក់នៃក្រុមការងារប្រឆាំងវីរុសកូរ៉ូណារបស់សេតវិមានធ្លាប់បានផ្តល់ព័ត៌មានដល់លោក Trump អំពីមេរោគនេះស្ទើរតែរាល់ថ្ងៃប៉ុន្តែបច្ចុប្បន្ន លោកប្រធានាធិបតីលែងស្វែងរកដំបូន្មានរបស់គាត់ទៀតហើយ។
ផ្ទុយទៅវិញ លោក Fauci បាននិយាយអំពីរឿងវិជ្ជមានរបស់លោក Biden។
គាត់ប្រាប់កាសែត Washington Post ថា យុទ្ធនាការរបស់អតីតអនុប្រធានាធិបតីរូបនេះកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងពីទស្សនៈសុខភាពសាធារណៈ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AFP
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង