Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា លោកខាងលិច ចង់បង្កើត អ៊ុយក្រែនទីពីរ ចេញពីបេឡារុស

បានផុស

នៅ

អនុលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Alexey Shevtsov បានប្រាប់កាសែតរុស្ស៊ីក្នុងបទសម្ភាសន៍មួយថា លោកខាងលិចចង់បង្កើត “អ៊ុយក្រែនទីពីរ” ចេញពីប្រទេសបេឡារុស តាំងតែពីមុនប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនមកម្ល៉េះ ។

លោក Shevtsov បានលើកឡើងថា “បណ្ដាប្រទេសលោកខាងលិច ចង់បង្កើតអ៊ុយក្រែនទីពីរនៅប្រទេសមួយទៀតដើម្បីប្រឆាំងនឹងរុស្ស៊ី តាមរយៈការបង្កើនសម្ពាធផ្នែកយោធា នយោបាយ និងឧបត្ថម្ភដោយបើកចំហដល់សេដ្ឋកិច្ចទីក្រុង Minsk ជាពិសេសអ្នកគាំទ្រក្រុមប្រឆាំងនៅបេឡារុសទទួលបានការបណ្ដុះបណ្ដាលពីក្រុមសកម្មប្រយុទ្ធ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរូបនេះបានបន្ថែមថា ទណ្ឌកម្មរបស់លោកខាងលិចមានផលប៉ះពាល់បញ្ច្រាសនឹងរដ្ឋាភិបាលទីក្រុងមូស្គូ ហើយមិនបានដាក់សម្ពាធដល់រុស្ស៊ីឡើយ ប៉ុន្តែបែរជាបានពង្រឹងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុង Minsk ឲ្យកាន់តែរឹងមាំថែមទៀតទៅវិញ ។

លោក Shevtsov បានសង្កត់ធ្ងន់ថា ដូច្នេះហើយ ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស គឺជាការឆ្លើយតបទៅនឹងសកម្មភាពដ៏គឃ្លើនរបស់បស្ចិមប្រទេស នៅជិតព្រំដែននៃសហភាពសហព័ន្ធរុស្ស៊ី និងបេឡារុស ។

ជាចុងក្រោយអនុលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះបញ្ជាក់ថា “សកម្មភាពរបស់អ្នកជិតខាងលោកខាងលិចរបស់យើងនៅជិតព្រំដែននៃរដ្ឋសហភាព បានបង្ខំឲ្យយើងចាត់វិធានការសងសឹក រួមទាំងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស និងការបង្កើនសក្តានុពលប្រយុទ្ធនៅដែនអាកាសផងដែរ” ៕

ប្រែសម្រួលដោយ ​៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តើលោកខាងលិចពិតជាទទួលបានផលប្រយោជន៍ពីការស្លាប់របស់មេទាហានស៊ីឈ្នួល រុស្ស៊ី មែនឬ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម