ព័ត៌មានអន្ដរជាតិ
តើលោកខាងលិចពិតជាទទួលបានផលប្រយោជន៍ពីការស្លាប់របស់មេទាហានស៊ីឈ្នួល រុស្ស៊ី មែនឬ?
មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group លោក Yevgeny Prigozhin ត្រូវបានបញ្ជាក់ថាស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះដ៏រន្ធត់នៅភាគពាយព្យនៃទីក្រុងមូស្គូកាលពីថ្ងៃទី២៣ ខែសីហា ពោលរយៈពេល ២ ខែ បន្ទាប់ពីស្ថាបនិករូបនេះដឹកនាំការបះបោរប្រឆាំងនឹងវិមានក្រឹមឡាំង ។

លោក Prigozhin រួមជាមួយនឹងមនុស្ស ៩ នាក់ផ្សេងទៀតបានស្ថិតនៅលើយន្តហោះឯកជន Embraer Legacy 600 មានលេខកន្ទុយ RA-02795 អំឡុងធ្វើដំណើរទៅកាន់ទីក្រុង St Petersburg ហើយអ្នកវិភាគជាច្រើនបានលើកឡើងថា សោកនាដកម្មស្លាប់មេទាហានស៊ីឈ្នួលរូបនេះ នឹងផ្ដល់ផលប្រយោជន៍ដល់លោកខាងលិច ជាពិសេសនឹងបង្កការគំរាមកំហែងទៅដល់រុស្ស៊ីផងដែរ ។
តើការស្លាប់របស់មេទាហានស៊ីឈ្នួល រុស្ស៊ី ពិតជាផ្ដល់ផលប្រយោជន៍ទៅឲ្យលោកខាងលិចមែនឬ?
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកជំនាញក្រុមវិបត្តិអន្តរជាតិលោក Oleg Ignatov បានប្រាប់សារព័ត៌មាន Anadolu ថា ផលប្រយោជន៍ដែលលោកខាងលិចទទួលបានពីការស្លាប់លោក Prigozhin នោះ ដោយសារតែមេទាហានស៊ីឈ្នួលរុស្ស៊ីរូបនេះ គឺជាសត្រូវដ៏ល្អឥតខ្ចោះ និងជោគជ័យលើដៃគូលោកខាងលិចនៅអាហ្វ្រិក ។

អ្នកជំនាញរូបនេះបញ្ជាក់ថា “រដ្ឋាភិបាលនៅអាហ្វ្រិកជាច្រើនបានសួរនាំអំពីប្រតិបត្តិការ ក៏ដូចជាតម្រូវការមួយចំនួនរបស់ក្រុមទាហានស៊ីឈ្នួល Wagner Group នៅប្រទសអាហ្វ្រិក ហើយជាការពិតណាស់ ប្រសិនបើលោក Prigozhin បាត់ស្រមោល ហើយក្រុម Wagner Group បាត់ខ្លួនតែម្ដងនោះ លោកខាងលិចនឹងទទួលបានអត្ថប្រយោជន៍ពីបញ្ហានេះ” ។
ជាក់ស្ដែងគឺប្រទេសបារាំងតែម្ដងនឹងទទួលបានផលប្រយោជន៍ដ៏ធំធេងនេះ ពីព្រោះក្រុមរបស់លោក Prigozhin ភាគច្រើនប្រយុទ្ធប្រឆាំងនឹងវត្តមានកងកម្លាំងរបស់បារាំងនៅក្នុងប្រទេសអាហ្វ្រិក ហើយប្រតិបត្តិការជោគជ័យបំផុតរបស់ក្រុមទាហានស៊ីឈ្នួល គឺនៅក្នុងប្រទេសអតីតអាណានិគមអាហ្វ្រិក” ។

ចំណែកនៅសហរដ្ឋអាមេរិកវិញ លោកប្រធានាធិបតី Joe Biden ក៏មិនបាននិយាយអ្វីច្រើនទាក់ទិននឹងរឿងរ៉ាវធ្លាក់យន្តហោះនេះនោះដែរ ។ លោក Biden លើកឡើងថា “ខ្ញុំមិនដឹងថាមានអ្វីកើតឡើងនោះទេ ប៉ុន្តែខ្ញុំមិនភ្ញាក់ផ្អើលឡើយ ព្រោះតែមានរឿងរ៉ាវជាច្រើនបានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី ហើយរឿងទាំងនោះមានលោក Putin នៅពីក្រោយ” ។
គួរបញ្ជាក់ថា ក្រោយសោកនាដកម្មធ្លាក់យន្តហោះស្លាប់លោក Prigozhin និងបក្ខពួកកាលពីសប្ដាហ៍មុនមក អ្នកវិភាគមួយចំនួនបានលើកឡើងស្រដៀងៗគ្នាថា លោក Putin នេះហើយគឺជាអ្នកបញ្ជាឲ្យធ្វើឃាតមេទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានចេញមកបដិសេធរាល់ការវិភាគទាំងនោះ ហើយថែមទាំងលើកឡើងទៀតថា ការអះអាងទាំងអស់គឺជា “ការកុហកទាំងស្រុង” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ បុរសម្នាក់ អាចឡើងកាន់តំណែងជាមេទាហានស៊ីឈ្នួលរុស្ស៊ី ជំនួសលោក Prigozhin
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


