ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាប្រកាសរៀបចំការបោះឆ្នោត ក្រោយបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន
បើយោងតាមបណ្តាញព័ត៌មានរបស់យោធាបានឲ្យដឹងថា យោធារបស់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះបាននិយាយថា ខ្លួននឹងរៀបចំការបោះឆ្នោតថ្មីបន្ទាប់ពីការដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលពេញមួយឆ្នាំត្រូវបានបញ្ចប់ ហើយនឹងប្រគល់អំណាចដល់អ្នកឈ្នះឆ្នោត។

យោធាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នហើយបានប្រគល់អំណាចដល់អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធគឺឧត្តមសេនីយ៍ Min Aung Hlaing ដើម្បីកាន់កាប់ប្រទេសនេះរយៈពេលមួយឆ្នាំ។
ទូរទស្សន៍យោធាមីយ៉ាន់ម៉ា Myawaddy TV បានធ្វើសេចក្តីប្រកាសនៅព្រឹកថ្ងៃចន្ទនេះថា យោធានឹងកាន់កាប់ប្រទេសរយៈពេលមួយឆ្នាំនេះពេញ។

សេចក្តីរាយការណ៍និយាយថា រដ្ឋប្រហារយោធាមួយបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃចន្ទនេះ ហើយទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួន ខណៈអ៊ីនធឺណិត និងប្រព័ន្ធទំនាក់ទំនងត្រូវបានកាត់ផ្តាច់នៅក្នុងរដ្ឋធានី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ កងទ័ពចាប់ខ្លួន លោកស្រី ស៊ូជី និងប្រធានាធិបតីមីយ៉ាន់ម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


