ព័ត៌មានអន្ដរជាតិ
ប្រមុខ WHO ត្រូវធ្វើចត្តាឡីស័កបន្ទាប់ពីប៉ះពាល់អ្នកឆ្លងកូវីដ
ប្រមុខអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីយប់ថ្ងៃអាទិត្យទី១ខែវិច្ឆិកាថា លោកបានធ្វើចត្តាឡីស័កដោយខ្លួនឯងបន្ទាប់ពីបានប៉ះពាល់ជាមួយមនុស្សម្នាក់ដែលមានជំងឺកូវីដ១៩ប៉ុន្តែបានសង្កត់ធ្ងន់ថា លោកមិនបានបង្ហាញរោគសញ្ញាអ្វីទេ។
លោក Tedros Adhanom Ghebreyesus បានបង្ហោះ Twitter ថា “ខ្ញុំត្រូវបានគេកំណត់ថាជាមនុស្សមានទំនាក់ទំនងជាមួយមនុស្សម្នាក់ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩”។
លោកបានបន្ថែមថា “ខ្ញុំសុខសប្បាយនិងគ្មានរោគសញ្ញាអ្វីទេប៉ុន្តែខ្ញុំនឹងធ្វើចត្តាឡីស័កខ្លួនឯងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះស្របតាមពិធីសាររបស់ WHO និងធ្វើការពីផ្ទះ”។
យោងតាមការបូកសរុបរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ករណីឆ្លងជំងឹកូវីដ១៩នៅអឺរ៉ុបបានកើនឡើងទ្វេដងក្នុងរយៈពេល៥សប្តាហ៍ចុងក្រោយដោយធ្វើឲ្យករណីឆ្លងសរុបរបស់តំបន់នេះកើនឡើងដល់១០លានករណីកាលពីថ្ងៃអាទិត្យ។
កាលពីខែមុន ទាំងអាមេរិកឡាទីននិងអាស៊ីបានរាយការណ៍ថាមានករណីសរុបជាង១០លានករណីនៅក្នុងតំបន់របស់ពួកគេ។ ចំណែកសហរដ្ឋអាមេរិកតែឯង មានករណីជាង៩លានករណីខណៈការឆ្លងកំពុងរាលដាលយ៉ាងឆាប់រហ័ស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AFP/Reuters
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


