Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ប្រាប់ទៅ WTO ថា បម្រាមរបស់ចិន លើការនាំចូលអាហារសមុទ្រ គឺមិនអាចទទួលយកបានទាំងស្រុង

បានផុស

នៅ

ទីក្រុងតូក្យូ បានប្រាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា បម្រាមរបស់ចិន លើអាហារសមុទ្រជប៉ុន បន្ទាប់ពីការបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា គឺមិនអាចទទួលយកបានទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ VCG)

ជាការប្រឆាំងទៅនឹងសេចក្តីជូនដំណឹងកាលពីថ្ងៃទី៣១ខែសីហា របស់ប្រទេសចិនទៅកាន់ WTO ស្តីពីវិធានការរបស់ខ្លួន លើការផ្អាកនាំចូលជលផលរបស់ប្រទេសជប៉ុន, ក្រសួងការបរទេសនៅទីក្រុងតូក្យូនឹងពន្យល់ពីជំហររបស់ខ្លួនទៅកាន់គណៈកម្មាធិការពាក់ព័ន្ធរបស់ WTO និងសូមជំរុញឲ្យភាគីចិន លុបចោលសកម្មភាពនេះជាបន្ទាន់ ។

មន្ត្រីជប៉ុនមួយចំនួនបានបង្ហាញពីលទ្ធភាពនៃការដាក់ពាក្យប្តឹងចិនទៅកាន់ WTO ជុំវិញបម្រាមនាំចូលអាហារសមុទ្រ ហើយរឿងនេះ ក៏ត្រូវបានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុនបញ្ជាក់កាលពីសប្តាហ៍មុនផងដែរថា ទីក្រុងវ៉ាស៊ីនតោននឹងគាំទ្រយ៉ាងពេញទំហឹង។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃចន្ទ ក្រសួងការបរទេសរបស់ទីក្រុងតូក្យូនិយាយថា ជប៉ុនក៏បានស្នើសុំឲ្យចិន ពិភាក្សាជុំវិញបម្រាមនាំចូល ដោយផ្អែកលើបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ជប៉ុន​សង្ឃឹម​ថា ចិន​នឹង​ពិភាក្សា​ជាមួយ​ខ្លួនឲ្យបាន​ឆាប់​តាម​ដែល​អាចធ្វើទៅបាន និង​ពិនិត្យ​មើល​វិធានការ​ ​ដោយ​អនុលោម​តាម​កាតព្វកិច្ច​របស់​កិច្ចព្រមព្រៀង RCEP៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre 

ចុចអាន៖ ជប៉ុន ដាក់ចេញវិធានការ ២ ដើម្បីជួយទីផ្សារគ្រឿងសមុទ្រ ក្រោយការបង្ហូរ ទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម