Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹង ខ្ទង់ចំណាយលើវិស័យការពារជាតិ រុស្ស៊ី សម្រាប់ឆ្នាំ ២០២៤ ខណៈក៏​​កំពុងជាប់ដៃធ្វើសង្គ្រាមនៅ អ៊ុយក្រែន

បានផុស

នៅ

រដ្ឋាភិបាលរុស្ស៊ីបានដាក់ចេញផែនការបង្កើនថ្លៃចំណាយថ្មីលើវិស័យការពារជាតិរហូតដល់ ៧០ ភាគរយសម្រាប់ឆ្នាំ ២០២៤ ខណៈកញ្ចប់ថវិកាថ្មីនេះក៏នឹងអនុវត្តដល់រយៈពេល ៣ ឆ្នាំក្រោយផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្រោមផែនការថ្មីនេះ ថ្លៃចំណាយលើវិស័យការពារជាតិរុស្ស៊ីនៅឆ្នាំក្រោយ នឹងកើនឡើងដល់ជិត ១០.៨ ពាន់ពាន់លានរូប្លិ៍ ឬច្រើនជាង ១១១ ពាន់លានដុល្លារអាមេរិកឯណោះ  ។

ពាក់ព័ន្ធនឹងតួរលេខនេះដែរ រដ្ឋាភិបាលទីក្រុងមូស្គូរំពឹងនឹងមានចំនួន ៦ ភាគរយនៃផលិតផលក្នុងសរុប (GDP) ហើយច្រើនជាងទ្វេរដងនៃចំនួន ២.៦ ភាគរយនៅក្នុងឆ្នាំ ២០២១ ពោលមុនឆ្នាំដែលរុស្ស៊ីបើកប្រតិបត្តិសឹកលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

ទន្ទឹមនោះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា “ការបង្កើនថ្លៃចំណាយលើវិស័យការពារជាតិរបស់រុស្ស៊ី គឺចាំបាច់បំផុត ដោយសារតែ “សង្រ្គាមកូនកាត់” កំពុងបញ្ឆេះឡើងប្រឆាំងនឹងរុស្ស៊ី” ។

ជាចុងក្រោយលោក Peskov បញ្ជាក់ថា “មួយវិញទៀត ក៏ដោយសារតែទីក្រុងមូស្គូកំពុងបន្ត “ប្រតិបត្តិការសឹក” នៅក្នុងប្រទេសអ៊ុយក្រែនផង ដូច្នេះវាតម្រូវឲ្យមានការចំណាយលើវិស័យការពារជាតិដ៏អស្ចារ្យរបស់យើងក្នុងកញ្ចប់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក ពូទីន បង្គាប់អតីតមេទាហានស៊ីឈ្នួល រុស្ស៊ី ឲ្យត្រួតត្រាអង្គភាព ប្រយុទ្ធក្នុងសង្គ្រាមនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម