Connect with us

ព័ត៌មានអន្ដរជាតិ

យោធាមីយ៉ាន់ម៉ាបញ្ជាឲ្យសមាជិកសភារបស់លោកស្រី ស៊ូជី ចាកចេញពីទីស្នាក់ការសភា

បានផុស

នៅ

សមាជិកសភាមីយ៉ាន់ម៉ារបស់លោកស្រី អ៊ុងសាន ស៊ូជី បានជាប់គាំងនៅក្នុងទីស្នាក់ការមួយនៅក្នុងរដ្ឋបាលនៃរដ្ឋធានីណៃពិដោ នៅពេលដែលកងកម្លាំងយោធាបានឡើងកាន់អំណាចដោយរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈត្រូវបានផ្តល់ឱសានវាទឲ្យចាកចេញពីកន្លែងនោះក្នុងរយៈពេល ២៤ ម៉ោង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកសភាដែលបានជាប់ឆ្នោតថ្មី និងក្រុមគ្រួសាររបស់ពួកគេកំពុងស្នាក់នៅផ្ទះសំណាក់ Sibin ដើម្បីចូលរួមកិច្ចប្រជុំសភាថ្មីនៅថ្ងៃទី ១ ខែកុម្ភៈ នៅពេលដែលយោធាចាប់ផ្តើមដណ្តើមអំណាច និងចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតីរួមជាមួយនឹងឥស្សរជនជាន់ខ្ពស់ផ្សេងទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិតេយ្យ (NLD) ។

លោក U Aung Kyin Nyunt បាននិយាយថា “បទបញ្ជាឲ្យចាកចេញពីទីស្នាក់ការនេះបានមកពីរដ្ឋមន្រ្តីក្រសួងកិច្ចការព្រំដែន ហើយបានបន្ថែមថា សមាជិកសភាជាច្រើនបានចាប់ផ្តើមវេចខ្ចប់ទ្រព្យសម្បត្តិរបស់ពួកគេដើម្បីត្រៀមវិលត្រឡប់ទៅផ្ទះវិញ ហើយនេះគឺជាការបង្ខំមួយ ” ។

បទបញ្ជាដំបូងគឺឲ្យពួកគេចាកចេញក្នុងរយៈពេល ៤៨ ម៉ោង ប៉ុន្តែពីរបីម៉ោងក្រោយមកបទបញ្ជាផ្សេងទៀតបានកើតឡើង ហើយនៅពេលនេះពួកគេត្រូវបញ្ជាឲ្យចាកចេញក្នុងរយៈពេល ២៤ ម៉ោងវិញ ។

បទបញ្ជានេះបាននិយាយថា ប្រសិនបើពួកគេមិនចាកចេញពីកន្លែងនោះក្នុងរយៈពេល ២៤ ម៉ោងទេ ពួកគេនឹងត្រូវនាំទៅផ្ទះរបស់ពួកគេវិញដោយបង្ខំក្នុងយានយន្តយោធា ។

លោក U Aung Kyi Nyunt បាននិយាយថា ពួកគេបានព្យាយាមចរចាជាច្រើនដង ប៉ុន្តែមិនបានជោគជ័យនោះទេ ។

យោធាបានរៀបចំរដ្ឋាភិបាលឡើងវិញរួចហើយដោយតែងតាំងរដ្ឋមន្រ្តីថ្មី រក្សាសមាជិកនៃតុលាការកំពូល និងគណៈកម្មការប្រឆាំងអំពើពុករលួយ ខណៈដែលកំពុងឃុំខ្លួនសមាជិកនៃគណៈកម្មការរៀបចំការបោះឆ្នោតមុនៗ និងតែងតាំងសមាជិកថ្មីរបស់ខ្លួនជំនួសផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Myanmar Times

ចុចអាន ៖ ក្រុមប្រឹក្សាសន្តិសុខ​ UN សម្រេចមិនថ្កោលទោសរដ្ឋប្រហារមីយ៉ាន់ម៉ា

ចុចអាន ៖ លោក ចូ បៃដិន ទាមទារឲ្យយោធាមីយ៉ាន់ម៉ា លះបង់អំណាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម