ព័ត៌មានអន្ដរជាតិ
ប្រេងសាំងនៅមន្ទីរពេទ្យហ្គាហ្សា ជិតអស់ហើយ, ជីវិតអ្នកជំងឺរាប់ពាន់នាក់ នឹងប្រឈមហានិភ័យ
កាលពីថ្ងៃអាទិត្យទី១៥ខែតុលា អង្គការសហប្រជាជាតិព្រមានថា ប្រេងសាំងបម្រុងនៅមន្ទីរពេទ្យ ហ្គាហ្សា អាចទប់ទល់បានត្រឹមរយៈពេលប្រហែល២៤ម៉ោងទៀតប៉ុណ្ណោះ។

ការិយាល័យមនុស្សធម៌ UN បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “ការបិទម៉ាស៊ីនភ្លើងបម្រុងទុក នឹងបណ្តាលឲ្យជីវិតអ្នកជំងឺរាប់ពាន់នាក់ ប្រឈមនឹងហានិភ័យ”។
រឿងនេះកើតឡើង បន្ទាប់ពីភ្នាក់ងារជំនួយមួយចំនួន បានអំពាវនាវឲ្យមានការបើកផ្លូវចូលទៅកាន់តំបន់ហ្គាហ្សា ដើម្បីផ្តល់ជំនួយមនុស្សធម៌ រួមទាំងប្រេងឥន្ធនៈ និងទឹកជាដើម។
ហើយនៅព្រឹកថ្ងៃចន្ទ លោក Ghassan Abu Sitta គ្រូពេទ្យវះកាត់អង់គ្លេស-ប៉ាឡេស្ទីន ដែលធ្វើការជាមួយក្រុមគ្រូពេទ្យគ្មានព្រំដែននៅហ្គាហ្សា បានព្រមានថា បុគ្គលិកនៅមន្ទីរពេទ្យរបស់គាត់ មិនមានឧបករណ៍គ្រប់គ្រាន់ដើម្បីជួយមនុស្សទេ។
គាត់បានប្រាប់ BBC ថា “សម្រាប់ការផ្គត់ផ្គង់វេជ្ជសាស្រ្តដែលនៅសេសសល់ យើងប្រើប្រាស់មួយខែ ឬមួយខែកន្លះនៃឧបករណ៍ ជារៀងរាល់ថ្ងៃក្នុងគ្រាអាសន្ននេះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ចូ បៃដិន ប្រកាសកម្ចាត់ចោល ក្រុមហាម៉ាស់ ទាំងស្រុង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


