ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Nokia កាត់បន្ថយបុគ្គលិកការងារ ១៤,០០០ កន្លែង ដោយសារតែការលក់ខាត
ក្រុមហ៊ុនទូរគមនាគមន៍ Nokia នឹងកាត់បន្ថយបុគ្គលិកការងារចំនួន ១៤,០០០ កន្លែងចន្លោះពី ៧២,០០០ នាក់ទៅ ៧៧,០០០ នាក់ក្នុងចំណោមបុគ្គលិកសរុប ៨៦,០០០ នាក់ បន្ទាប់ពីការលក់ឧបករណ៍ 5G ជំនាន់ក្រោយនៅក្នុងត្រីមាសទី៣ បានធ្លាក់ចុះ ១ ភាគ ៥ នៃចំណូលសរុប ។

ក្រុមហ៊ុន Nokia និងគូប្រជែង Ericsson បានធ្លាក់ចុះនៃតម្រូវការឧបករណ៍ 5G ដូចគ្នានៅក្នុងទីផ្សារប្រទេសធំៗដូចជានៅសហរដ្ឋអាមេរិកជាដើម ហើយបានបង្វែរការលក់ចូលក្នុងទីផ្សារឥណ្ឌាជំនួសវិញដែលជាទីផ្សារមានប្រាក់ចំណេញទាប ។
ការកាត់បន្ថយនេះ ជាយន្តការសន្សំប្រាក់របស់ក្រុមហ៊ុន ដោយរំពឹងថា នឹងសន្សំបាន ១.១៤ ពាន់លានដុល្លារ នៅឆ្នាំ ២០២៦ ។
ចំពោះការលក់ធ្លាក់ចុះនេះដែរ នាយកប្រតិបត្តិលោក Pekka Lundmark បាននិយាយថា ការកំណត់មូលដ្ឋានថ្លៃដើមឡើងវិញ គឺជាជំហានចាំបាច់មួយ ដើម្បីកែសម្រួលភាពមិនច្បាស់លាស់នៃទីផ្សារ និងដើម្បីធានាបាននូវប្រាក់ចំណេញ ក៏ដូចជាការប្រកួតប្រជែងរយៈពេលវែងផងដែរ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Yahoo
ចុចអាន៖ សេដ្ឋកិច្ច ចិន នៅត្រីមាសទី ៣ មានកំណើនជិត ៥ ភាគរយលើសការរំពឹងទុក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


