ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រកាសមិនផ្តល់ ទិដ្ឋាការដល់មន្ត្រី UN
ប្រទេសអ៊ីស្រាអែល នឹងបដិសេធផ្តល់ទិដ្ឋាការដល់មន្ត្រីអង្គការសហប្រជាជាតិ។ នេះបើតាមការព្រមានពី ឯកអគ្គរដ្ឋទូតរបស់ប្រទេសប្រចាំ UN លោក Gilad Erdan។

ភាពចម្រូងចម្រាសនេះ កើតឡើងបន្ទាប់ពីប្រមុខ UN បានរិះគន់អ៊ីស្រាអែលដោយប្រយោល ចំពោះបទបញ្ជាឲ្យមានការជម្លៀសជនស៊ីវិល ពីភាគខាងជើងទៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ហើយនិយាយថា ការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ខែតុលា មិនអាចយកជាលេសបានឡើយ។
លោក Erdan បានប្រាប់វិទ្យុ Army Radio ថា “ដោយសារតែការកត់សម្គាល់របស់គាត់ Guterres យើងនឹងបដិសេធផ្តល់ទិដ្ឋាការដល់តំណាង UN។ យើងបានបដិសេធទិដ្ឋាការសម្រាប់អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌លោក Martin Griffiths រួចទៅហើយ។ ពេលវេលាបានបង្រៀនយើង”។

មុននេះ លោក Erdan ក៏បានទាមទារឲ្យអគ្គលេខាធិការ UN លោក Antonio Guterres ចុះចេញពីតំណែងផងដែរ ដោយចោទប្រកាន់ថា គាត់កាន់ជើង ថែមទាំងបង្ហាញក្តីអាណិតអាសូរចំពោះក្រុមសកម្មប្រយុទ្ធ និងឃាតករ។
លោក Erdan បានបង្ហោះក្នុងបណ្តាញសង្គម X ថា “អគ្គលេខាធិការរូបនេះ មិនសមដឹកនាំ UN ទេ។ ខ្ញុំសូមអំពាវនាវឲ្យគាត់លាលែងពីតំណែងជាបន្ទាន់។ គ្មានហេតុផល ត្រូវនិយាយទៅកាន់អ្នកដែលបង្ហាញក្តីអាណិតអាសូរ ចំពោះអំពើឃោរឃៅដ៏អាក្រក់បំផុត ដែលបានប្រព្រឹត្តលើពលរដ្ឋអ៊ីស្រាអែល និងប្រជាជនជ្វីហ្វ ឡើយ”។
លោកបន្តថា “សុន្ទរកថាដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Guterres គឺជាព័ស្តុតាងបង្ហាញថា អគ្គលេខាធិការរូបនេះ ត្រូវបានផ្តាច់ទាំងស្រុងពីការពិតនៅក្នុងតំបន់របស់យើង ហើយថា គាត់ចាត់ទុកការសម្លាប់រង្គាលដែលប្រព្រឹត្តដោយក្រុមណាស៊ីហាម៉ាស់ ក្នុងលក្ខណៈខុសឆ្គង និងអសីលធម៌”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ អ៊ីស្រាអែល ទាមទារឲ្យប្រមុខ UN ចុះចេញពីតំណែងជាបន្ទាន់ ព្រោះកាន់ជើងក្រុម ហាម៉ាស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


