ព័ត៌មានអន្ដរជាតិ
សិស្សនិស្សិតនិងគ្រូបង្រៀន ចូលរួមធ្វើបាតុកម្មប្រឆាំងកងទ័ពមីយ៉ាន់ម៉ា
ចលនាមិនគោរពច្បាប់រដ្ឋក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងបង្កើនសន្ទុះយ៉ាងខ្លាំងដោយគ្រូបង្រៀននិងសិស្សនិស្សិតបានចូលរួមធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីថ្ងៃចន្ទ។

ក្រុមបាតុករនៅសាកលវិទ្យាល័យមួយក្នុងទីក្រុងធំបំផុត យ៉ាំងហ្គោន បានស្រែកគាំទ្រមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី និងពាក់បូពណ៌ក្រហមដែលជាពណ៌តំណាងឲ្យគណបក្សរបស់លោកស្រី។
កាលពីរសៀលថ្ងៃសុក្រ គ្រូបង្រៀននិងសិស្សនិស្សិតរាប់រយនាក់ បានប្រមូលផ្ដុំគ្នានៅខាងក្រៅសកលវិទ្យាល័យ Dagon ដោយពួកគេបានលើកម្រាមដៃ៣ ដែលជាសញ្ញាមួយធ្វើឡើងដោយបាតុករនៅក្នុងតំបន់ដើម្បីបង្ហាញការប្រឆាំងរបស់ពួកគេចំពោះការគ្រប់គ្រង ផ្តាច់ការ។

និស្សិតឈ្មោះ Min Sithu បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងនឹងមិនទុកឲ្យ ជំនាន់របស់យើង រងគ្រោះក្រោមរបបផ្តាច់ការយោធាប្រភេទនេះទេ”។
ចំណែកក្រុមសាស្រ្តាចារ្យដែលចូលរួមក្នុងការតវ៉ានៅបរិវេណសកលវិទ្យាល័យកាលពីថ្ងៃសុក្រ បាននិយាយថា ពួកគេកំពុងធ្វើវាដើម្បីមនុស្សជំនាន់ក្រោយ។
ទន្ទឹមនោះ ក៏មានការធ្វើបាតុកម្មមួយចំនួននៅតាមតំបន់ផ្សេងៗនៃប្រទេសមីយ៉ាន់ម៉ាផងដែរ។

ប្រជាជននៅតាមទីក្រុងមួយចំនួន រួមទាំងទីក្រុងយ៉ាំងហ្គោនផងដែរ បានធ្វើការតវ៉ាពេលយប់ពីផ្ទះរបស់ពួកគេ ដោយគោះឆ្នាំងចាននិងស្រែកច្រៀងចម្រៀងបដិវត្ត។
គួររម្លឹកថា លោកស្រីស៊ូជី និងមេដឹកនាំដទៃទៀតត្រូវបានឃុំឃាំងចាប់តាំងពីរដ្ឋប្រហារកាលពីថ្ងៃចន្ទមក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភចំពោះរដ្ឋប្រហារមីយ៉ាន់ម៉ាទៅកាន់ឯកអគ្គរដ្ឋទូតអាស៊ាន
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


