សិស្សនិស្សិតនិងគ្រូបង្រៀន ចូលរួមធ្វើបាតុកម្មប្រឆាំងកងទ័ពមីយ៉ាន់ម៉ា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

សិស្សនិស្សិតនិងគ្រូបង្រៀន ចូលរួមធ្វើបាតុកម្មប្រឆាំងកងទ័ពមីយ៉ាន់ម៉ា

Published

on

ចលនាមិនគោរពច្បាប់រដ្ឋក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងបង្កើនសន្ទុះយ៉ាងខ្លាំងដោយគ្រូបង្រៀននិងសិស្សនិស្សិតបានចូលរួមធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីថ្ងៃចន្ទ។

ក្រុមបាតុករនៅសាកលវិទ្យាល័យមួយក្នុងទីក្រុងធំបំផុត យ៉ាំងហ្គោន បានស្រែកគាំទ្រមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី និងពាក់បូពណ៌ក្រហមដែលជាពណ៌តំណាងឲ្យគណបក្សរបស់លោកស្រី។

កាលពីរសៀលថ្ងៃសុក្រ គ្រូបង្រៀននិងសិស្សនិស្សិតរាប់រយនាក់ បានប្រមូលផ្ដុំគ្នានៅខាងក្រៅសកលវិទ្យាល័យ Dagon ដោយពួកគេបានលើកម្រាមដៃ៣ ដែលជាសញ្ញាមួយធ្វើឡើងដោយបាតុករនៅក្នុងតំបន់ដើម្បីបង្ហាញការប្រឆាំងរបស់ពួកគេចំពោះការគ្រប់គ្រង ផ្តាច់ការ។

និស្សិតឈ្មោះ Min Sithu បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងនឹងមិនទុកឲ្យ ជំនាន់របស់យើង រងគ្រោះក្រោមរបបផ្តាច់ការយោធាប្រភេទនេះទេ”។

ចំណែកក្រុមសាស្រ្តាចារ្យដែលចូលរួមក្នុងការតវ៉ានៅបរិវេណសកលវិទ្យាល័យកាលពីថ្ងៃសុក្រ បាននិយាយថា ពួកគេកំពុងធ្វើវាដើម្បីមនុស្សជំនាន់ក្រោយ។

ទន្ទឹមនោះ ក៏មានការធ្វើបាតុកម្មមួយចំនួននៅតាមតំបន់ផ្សេងៗនៃប្រទេសមីយ៉ាន់ម៉ាផងដែរ។

ប្រជាជននៅតាមទីក្រុងមួយចំនួន រួមទាំងទីក្រុងយ៉ាំងហ្គោនផងដែរ បានធ្វើការតវ៉ាពេលយប់ពីផ្ទះរបស់ពួកគេ ដោយគោះឆ្នាំងចាននិងស្រែកច្រៀងចម្រៀងបដិវត្ត។

គួររម្លឹកថា លោកស្រីស៊ូជី និងមេដឹកនាំដទៃទៀតត្រូវបានឃុំឃាំងចាប់តាំងពីរដ្ឋប្រហារកាលពីថ្ងៃចន្ទមក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ សហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភចំពោះរដ្ឋប្រហារមីយ៉ាន់ម៉ាទៅកាន់ឯកអគ្គរដ្ឋទូតអាស៊ាន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 hours ago

ក្រសួងអប់រំ ផ្អាកដំណើរការគ្រឹះស្ថានសិក្សា នៅស្រុកពាមរក៍ ខេត្តព្រៃវែង ជាបណ្តោះអាសន្ន

ព័ត៌មានជាតិ7 hours ago

កំពូលតារា ក្រុមការងារ និងគ្រួសារប្អូនអគ្គនាយក ហង្សមាស បានឆ្លងជំងឺកូវីដ១៩ និងមានអាការៈសង្ស័យ

ព័ត៌មានជាតិ7 hours ago

សម្ដេចតេជោ ប្រកាសឱ្យអភិបាលខេត្តព្រៃវែងពិនិត្យការបិទតំបន់ខ្លះក្រោយផ្ទុះគ្រូពេទ្យចម្លងកូវីដ១៩ទៅមនុស្ស១១នាក់

ព័ត៌មានជាតិ8 hours ago

សារ​បន្ទាន់​មុននេះ មាន​​អ្នក​ឆ្លង ៤៩ នាក់ទៀត សូម​ឪពុកម្តាយ​កុំ​ឲ្យ​កូន​ចៅ​ចេញ​ពី​ផ្ទះ បើ​មិន​ចាំបាច់

ព័ត៌មានជាតិ10 hours ago

រកឃើញមនុស្សជាង ៥០ នាក់ជាប់ពាក់ព័ន្ធជាមួយបុរសអ្នកជំងឺកូវីដនៅខេត្តកំពង់ចាម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services