ព័ត៌មានអន្ដរជាតិ
ប្រធានសភាតំណាងរាស្រ្តថ្មីរបស់អាមេរិក គឺជាអ្នកប្រឆាំងអ៊ុយក្រែន
លោក Mike Johnson មកពីគណបក្សសាធារណរដ្ឋ ដែលជាអ្នកប្រឆាំងអ៊ុយក្រែន និងជាអ្នកគាំទ្រដ៏មុតមាំរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក។

សមាជិកសភាគណបក្សសាធារណរដ្ឋសរុប២២០នាក់ បានបង្ហាញការគាំទ្រលោក Johnson ក្នុងអំឡុងពេលបោះឆ្នោតកាលពីរសៀលថ្ងៃពុធ (ពេលវេលានៅអាមេរិក)។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានអ្នកប្រជាធិបតេយ្យណាម្នាក់ គាំទ្របេក្ខភាពរបស់គាត់ទេ។
រដ្ឋសភាអាមេរិក មិនមានប្រធានឡើយចាប់តាំងពីថ្ងៃទី៣ខែតុលាមក នៅពេលក្រុមអ្នកសាធារណរដ្ឋដឹកនាំដោយលោក Matt Gaetz នៃរដ្ឋ Florida បានបណ្តេញអតីតប្រធានរដ្ឋសភា Kevin McCarthy ដោយលើកឡើង ពីកិច្ចព្រមព្រៀងសម្ងាត់របស់គាត់ ជាមួយសេតវិមានដើម្បីអនុម័តជំនួយបន្ថែមទៀតទៅឲ្យប្រទេសអ៊ុយក្រែន។

ចាប់តាំងពីពេលនោះមក គណបក្សសាធារណរដ្ឋដែលមានសំឡេងភាគច្រើន នៅក្នុងសភាបានតស៊ូដើម្បីតែងតាំងអ្នកជំនួសលោក McCarthy។ ការតែងតាំងលោក Jim Jordan មកពីរដ្ឋ Ohio និងលោក Tom Emmer មកពីរដ្ឋ Minnesota ក៏ត្រូវបរាជ័យផងដែរ។
លោក Johnson ជាបុគ្គលម្នាក់ ដែលទទួលបានការរិះគន់ពីសំណាក់អ្នកគាំទ្រអ៊ុយក្រែននៅក្នុងគណបក្សអាមេរិកទាំងពីរ ដោយសារតែគាត់តែងតែរិះគន់ដល់ការផ្តល់ជំនួយរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឲ្យទីក្រុងកៀវ ក្នុងសង្គ្រាមជាមួយរុស្ស៊ី។
លោកនិយាយថា “យើងមិនគួរជះលុយ ៤០ពាន់លានដុល្លារបន្ថែមទៀតទៅបរទេសទេ ទាំងដែលព្រំដែនរបស់យើងកំពុងស្ថិតក្នុងភាពវឹកវរ។ ម្តាយជាជនជាតិអាមេរិក កំពុងតស៊ូរកទឹកដោះគោឲ្យកូន, តម្លៃហ្គាសឈានដល់កម្រិតខ្ពស់បំផុត ហើយគ្រួសារអាមេរិក កំពុងតស៊ូរកដំណោះស្រាយជាមួយជីវភាពរស់នៅ”។
គណបក្សប្រជាធិបតេយ្យក៏បានរិះគន់លោក Johnson ផងដែរ ពីព្រោះគាត់ប្រឆាំងនឹងការបញ្ជាក់លទ្ធផលបោះឆ្នោតឆ្នាំ២០២០ ដែលកាលនោះ លោក ចូ បៃដិន ទទួលបានសំឡេងគាំទ្រច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


