ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យមួយក្រុមនៅ រុស្ស៊ី ភ័យស្លន់ស្លោ ក្រោយឃើញផ្លែប៉ោមមួយផ្លែប៉ុណ្ណោះ
ក្រុមគ្រូពេទ្យមួយក្រុមនៅប្រទេសរុស្ស៊ីបានបង្ហាញអាការភ័យស្លន់ស្លោ និងរត់គេចខ្លួនយ៉ាងចលាចល បន្ទាប់ពីឃើញផ្លែប៉ោមមួយផ្លែ ក្រោយដឹងការពិតអ្នកលេងអ៉ិនធើណេតហាក់ហួសចិត្ត ព្រមទាំងអស់សំណើចនឹងសកម្មភាពពួកគេ។

កាលពីថ្មីៗនេះ នៅលើបណ្ដាញ TikTok ឈ្មោះ nolanhansen បានធ្វើវីដេអូឃ្លិបមួយដែលកំពុងតែពេញនិយម ដោយមានអ្នកចូលមើលជាង ២៣ លានដង។ ក្នុងនោះបុរសម្នាក់ស្លៀកពាក់ជាគ្រូពេទ្យបានសួរអ្នកគ្រប់គ្នាពីក្រោយគាត់ ថា “តើអ្នកមានមុខងារអ្វី?” គ្រប់គ្នាឆ្លើយថា “ជាគ្រូពេទ្យ” បន្ទាប់មកគាត់បានយកផ្លែប៉ោមមួយចេញពីហោប៉ៅរបស់គាត់ ហើយសួរថា “តើនេះជាអ្វី?” ប៉ុន្តែអ្វីដែលគាត់ទទួលបាន ធ្វើឲ្យអ្នករាល់គ្នាស្រឡាំងកាំងហើយស្រែកឆោឡោ និងរត់ក្នុងទិសដៅផ្សេងគ្នា ប្រៀបដូចជាឃើញគ្រាប់បែកកំពុងនៅចំពោះមុខ។
ទោះយ៉ាងណាក៏ដោយ ឃ្លិបដ៏ខ្លីនោះបានធ្វើឲ្យមនុស្សមានការយល់ច្រឡំ។ ប៉ុន្តែនៅទីបំផុត មានមនុស្សផ្សេងទៀតនិយាយថា វេជ្ជបណ្ឌិតខ្លាចផ្លែប៉ោម វាជាការលេងមួយនៅលើពាក្យអង់គ្លេស “An apple a day keeps the doctor away” ឬបកប្រែជាភាសាខ្មែរថា “ញ៉ាំផ្លែប៉ោមឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ គឺនៅឆ្ងាយពីគ្រូពេទ្យ។” មានន័យថា ប្រសិនបើអ្នកញ៉ាំអាហារទាំង៥ក្រុម ញ៉ាំបន្លែនិងផ្លែឈើ នោះគ្រូពេទ្យនឹងឃ្លាតពីអ្នកហើយ។

យ៉ាងណាមិញ ក្រោយដឹងការពិតមួយនេះអ្នកលេងអ៉ិនធើណេតបែរជាអស់សំណើច និងបញ្ចេញមតិថា នេះគឺជាការពិតដែលថាផ្លែប៉ោមពិតជាមានអត្ថប្រយោជន៍ជាច្រើនដល់មនុស្ស។ ប្រសិនបើអ្នកទទួលទានមួយផ្លែក្នុងមួយថ្ងៃ ក៏អាចៀសផុតពីជំងឺ ឬចៀសមិនជួបគ្រូពេទ្យដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្អាកជើងហោះហើរភ្លាមៗនៅ វៀតណាម ក្រោយអ្នកដំណើរ២នាក់យកកំភ្លើងមកតាម
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


