ព័ត៌មានអន្ដរជាតិ
ក្រោយវាយប្រហារហ្គាហ្សាបានទាំងស្រុង អ៊ីស្រាអែលកំណត់គោលដៅមន្ទីរពេទ្យភាគខាងត្បូងប្រទេសលីបង់
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលបានកំណត់គោលដៅថ្មីលើមន្ទីរពេទ្យ Mays Al Jabal នៅភាគខាងត្បូងប្រទេសលីបង់ ខណៈដែលភាពតានតឹងរវាងប្រទេសជិតខាងនៅតែមានកម្រិតខ្ពស់ ចាប់តាំងពីការវាយលុកឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាសប្រទេសប៉ាឡេស្ទីន។

ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការរបស់លីបង់បានរាយការណ៍ថា គ្រាប់កាំភ្លើងធំ ១៥៥ កាំដែលមិនទាន់ផ្ទុះ បានធ្លាក់នៅទីធ្លាមន្ទីរពេទ្យ ក្នុងនោះអ៊ីស្រាអែលក៏បានបាញ់ផ្លោងជាយក្រុងនៃភូមិភាគខាងត្បូង Al-Odaisseh និង KfarKila ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងសុខាភិបាលនៃប្រទេសលីបង់ បានថ្កោលទោសការវាយប្រហារលើកន្លែងព្យាបាលរបស់ខ្លួនថា វាបានធ្វើឱ្យបុគ្គលិកសុខាភិបាលរងរបួស និងបានធ្វើឱ្យខូចខាតដល់នាយកដ្ឋានសង្គ្រោះបន្ទាន់ ដែលសកម្មភាពរបស់អ៊ីស្រាអែលគឺបង្ហាញពីការមិនគោរពច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadodu
ចុចអាន៖ UN ៖ កុមារប៉ាឡេស្ទីនស្លាប់រៀងរាល់ ១០ នាទីម្ដង ដោយសារតែការទម្លាក់គ្រាប់បែករបស់ អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


