ព័ត៌មានអន្ដរជាតិ
UN ៖ កុមារប៉ាឡេស្ទីនស្លាប់រៀងរាល់ ១០ នាទីម្ដង ដោយសារតែការទម្លាក់គ្រាប់បែករបស់ អ៊ីស្រាអែល
ទីភ្នាក់ងារជំនួយ និងកិច្ចការងាររបស់អង្គការសហប្រជាជាតិ (UNRWA) បាននិយាយកាលពីពេលថ្មីៗនេះថា ជាមធ្យមរៀងរាល់ ១០ នាទីម្ដងនឹងមានកុមារប៉ាឡេស្ទីនម្នាក់ស្លាប់ ដោយសារតែការវាយប្រហារទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សាក្នុងរយៈពេលជាង ១ ខែកន្លងមកនេះ ។

UNRWA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើបណ្ដាញសង្គម X ថា “ជាមធ្យម កុមារម្នាក់ត្រូវបានសម្លាប់ និង ២ នាក់បានរងរបួសនៅរៀងរាល់ ១០ នាទីម្ដង ក្នុងអំឡុងពេលសង្រ្គាមមិនប្រណីដៃពីសំណាក់កងកម្លាំងអ៊ីស្រាអែលលើតំបន់ហ្គាហ្សា” ។
UNRWA ជាទីភ្នាក់ងារចម្បងរបស់អង្គការសហប្រជាជាតិដែលកំពុងប្រតិបត្តិការនៅតំបន់ហ្គាហ្សាស្ទ្រីប បានបន្ថែមថា “ការការពារជនស៊ីវិលក្នុងអំឡុងពេលមានជម្លោះ មិនមែនជាសេចក្តីប្រាថ្នា ឬឧត្តមគតិនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ច និងការប្តេជ្ញាចិត្តដ៏ឥតងាករេចំពោះការការពារមនុស្សជាតិរួមរបស់យើង” ។
បច្ចុប្បន្នអ៊ីស្រាអែលបាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន រួមទាំងការវាយប្រហារតាមអាកាស ប្រតិបត្តិការជើងគោក និងការទម្លាក់គ្រាប់បែក ជាពិសេសនៅតំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលកងរថក្រោះរបស់អ៊ីស្រាអែលកំពុងរុលចូលទៅមុខ ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ជនស៊ីវិលជាង ១១,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារជាង ៤,៥០០ នាក់ និងស្ត្រី ៣,០២៧ នាក់ ចាប់តាំងពីជម្លោះថ្មីបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ក្រោយការវាយប្រហារឆ្លងព្រំដែនចូលអ៊ីស្រាអែលពីសំណាក់ក្រុមហាម៉ាស ដោយបានសម្លាប់មនុស្សជិត ១,៦០០ នាក់ ៕
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៧,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


