ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាសបដិសេធរបាយការណ៍អំពីកិច្ចព្រមព្រៀងដោះដូរអ្នកទោសជាមួយអ៊ីស្រាអែល
សមាជិកជាន់ខ្ពស់ក្រុមហាម៉ាស នៅថ្ងៃចន្ទបានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា ចលនាប៉ាឡេស្ទីនបានឈានដល់កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាមួយអ៊ីស្រាអែល។
លោក Izzat al-Rishq បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “របាយការណ៍អំពីកិច្ចព្រមព្រៀងដោះដូរអ្នកទោសគឺមិនពិតនោះទេ” ។
ចំពោះកាសែតអ៊ីស្រាអែលវិញ ក៏បានបដិសេធរបាយការណ៍អំពីកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាសដើម្បីដោះដូរអ្នកទោសផងដែរ។ កាសែត Jerusalem Post បាននិយាយដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ថា “វាមិនទាន់មានអ្វីនៅឡើយទេ” ។
កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed Bin Abdulrahman Al-Thani បាននិយាយថា កិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសគឺជិតឈានដល់ទីបញ្ចប់ហើយ។
ក្រុមហាម៉ាសត្រូវបានគេជឿថាកំពុងឃុំខ្លួនជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ២៣៩នាក់ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា។ ក្រុមប៉ាឡេស្ទីននិយាយថាខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីដោះលែងអ្នកចាប់ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ ក្រុមហេសបូឡា វាយប្រហារជំរំយោធាអ៊ីស្រាអែល
ចុចអាន៖ អ៊ីរ៉ង់ បង្អួតមីស៊ីលល្បឿនលឿនជាងសំឡេងទំនើបបំផុត មានសមត្ថភាពហោះដល់ អ៊ីស្រាអែល
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


