ព័ត៌មានអន្ដរជាតិ
លោក Zelensky ទម្លាយថា គាត់រួចជីវិត ពីការប៉ុនប៉ងធ្វើឃាតរបស់រុស្ស៊ី ៦ដង
លោក Volodymyr Zelensky បានទម្លាយរឿងមួយថា គាត់បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតយ៉ាងហោចណាស់ប្រាំមួយដង ចាប់តាំងពីរុស្ស៊ី បើកការវាយលុកអ៊ុយក្រែនកាលពីឆ្នាំមុនមក ហើយអះអាងថា លោក Vladimir Putin កំពុងរៀបចំផែនការផ្លាស់ប្តូររបប។

លោក Zelensky លើកឡើងថា ទីភ្នាក់ងារចារកម្មអ៊ុយក្រែន បានរារាំងការប៉ុនប៉ងសម្លាប់គាត់ម្តងហើយម្តងទៀត ចាប់តាំងពីការលុកលុយថ្ងៃទី ២៤ ខែកុម្ភៈ។
គាត់បានប្រាប់កាសែត The Sun ថា “ការប៉ុនប៉ងធ្វើឃាតលើកដំបូង គឺគួរឲ្យចាប់អារម្មណ៍ណាស់ ស្ថានភាពពេលនោះ ដូចជាជំងឺកូវីដ ១៩ ។ ដំបូងឡើយ មនុស្សទាំងអស់មិនដឹងថាត្រូវធ្វើអ្វីទេ ហើយវាមើលទៅគួរឲ្យខ្លាចណាស់”។
តាមការបញ្ជាក់ពីលោក Zelensky, វិមានក្រឹមឡាំងកំពុងរៀបចំផែនការផ្តួលរំលំគាត់ នៅមុនដំណាច់ឆ្នាំនេះ ក្នុងបេសកកម្មមួយដែលត្រូវបានគេដាក់ឈ្មោះថា “Maidan 3”។ Maidan 3 គឺសំដៅទៅបដិវត្ត Euromaidan ឆ្នាំ២០១៤ ដែលជំរុញឲ្យមានការកាត់បញ្ចូលឧបទ្វីបគ្រីមៀរបស់រុស្ស៊ី និងនាំឲ្យផ្ទុះសង្រ្គាម។

ប្រធានាធិបតីអ៊ុយក្រែន ក៏បានចោទប្រកាន់ទីក្រុងមូស្គូ ពីការដុតភ្លើងជុំវិញពិភពលោក និងនាំភពផែនដី ឲ្យឆ្ពោះទៅកាន់គែមនៃសង្រ្គាមលោកលើកទី៣ ជាមួយនឹងសង្រ្គាមដែលគ្មានច្បាប់ទម្លាប់និងព្រៃផ្សៃនៅក្នុងទ្វីបអឺរ៉ុបផងដែរ។
គាត់ចោទប្រកាន់ទៀតថា លោកពូទីន ក៏គាំទ្រការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលផងដែរ ដោយលើកឡើងពីការពង្រឹងទំនាក់ទំនងរបស់រុស្ស៊ីជាមួយអ៊ីរ៉ង់ ដែលគាំទ្រក្រុមភេរវករ និងការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក kamikaze ដល់ទីក្រុងមូស្គូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិក ប្រកាសផ្តល់ជំនួយ យោធាឲ្យអ៊ុយក្រែន ១០០ លាន ដុល្លារ ទៀត
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


