ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសផ្តល់ជំនួយយោធាឲ្យអ៊ុយក្រែន១០០លានដុល្លារទៀត
ក្រសួងការពារជាតិអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទទី២០ខែវិច្ឆិកាថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអនុម័តកញ្ចប់ជំនួយយោធាថ្មីមួយ សម្រាប់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃរហូតដល់ ១០០លានដុល្លារ។

កញ្ចប់ថ្មីនេះរួមមានកាំជ្រួចប្រឆាំងយន្តហោះ Stinger, ប្រព័ន្ធបាញ់កាំភ្លើងធំ HIMARS បូករួមគ្រាប់បន្ថែម, គ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្រនិង១០៥មិល្លីម៉ែត្រ, ប្រព័ន្ធប្រឆាំងរថក្រោះ Javelin និង AT-4 និងគ្រាប់កាំភ្លើងជាង៣លានគ្រាប់ ខណៈកញ្ចប់នេះក៏រួមបញ្ចូលទាំងឧបករណ៍ជម្នះអាកាសធាតុត្រជាក់ គ្រឿងបន្លាស់ និងគ្រឿងយន្តកម្ទេចឧបសគ្គផងដែរ។

ការប្រកាសនេះធ្វើឡើង អំឡុងពេលរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ធ្វើទស្សនកិច្ចទីក្រុង កៀវ ដោយនៅទីនោះលោកបានជួបជាមួយប្រធានាធិបតី Volodymyr Zelensky។
ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ លោក Austin ក៏បានបញ្ជាក់ជាថ្មីទៅលោក Zelensky អំពីការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ផងដែរ។

ហើយនៅចុងសប្តាហ៍នេះ លោក Austin នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលត្រូវបានគេស្គាល់ថាជាកិច្ចប្រជុំកំពូល Ramstein ដើម្បីសម្របសម្រួលជំនួយយោធាបន្ថែមទៀត ដល់ទីក្រុងកៀវ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកសន្តិសុខអស់ទឹកប្រាក់ជាង៤៤ពាន់លានដុល្លារហើយដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បើកការវាយលុកនៅក្នុងខែកុម្ភៈឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters, Kyiv Independent

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា