ព័ត៌មានអន្ដរជាតិ
រយៈពេល ១១ ខែ វៀតណាម កើបលុយជាង ២៦ ពាន់លានដុល្លារពីវិស័យទេសចរណ៍
បើយោងតាមការបញ្ជាក់ពីអាជ្ញាធរទេសចរណ៍វៀតណាមបានឲ្យដឹងថា វៀតណាមទទួលចំណូលបានជាង ៦២៨.៣ ពាន់ពាន់លានដុង ឬប្រហែល ២៦ ពាន់លានដុល្លារពីវិស័យទេសចរណ៍ក្នុងរយៈពេលសរុប ១១ ខែមកនេះ ។

ចំណូលនេះ មានការកើនឡើងខ្ពស់ជាងរយៈពេលសរុបពេញមួយឆ្នាំកាលពីឆ្នាំមុន ដោយមានតែ ៤៩៥ ពាន់ពាន់ដុង ឬប្រហែលនឹង ២០.៣ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ។
សម្រាប់ក្នុងរយៈពេល ១១ ខែមកនេះ ការហោះហើរទេសចរក្នុងស្រុកវៀតណាមមានចំនួន ១០៣.២ ដង ខណៈក្នុងខែមិថុនាមានអ្នកដំណើរចំនួន ១៣.៥ លាននាក់ ខណៈតួលេខខែវិច្ឆិកា មានដល់ ៤.៥ លាននាក់ ។

ដោយឡែក ភ្ញៀវអន្តរជាតិមានជាង ១១.២ លាននាក់ ខណៈក្នុងខែវិច្ឆិកា ចំនួនទេសចរបរទេសមានដល់ទៅជាង ១.២៣ លាននាក់ ដែលជាចំនួនច្រើនជាងគេបំផុតប្រចាំខែ ។
គួរបញ្ជាក់ថា ដំបូងវៀតណាមបានកំណត់គោលដៅទេសចរណ៍បរទេសត្រឹមតែចំនួន ៨ លាននាក់ប៉ុណ្ណោះក្នុងឆ្នាំ ២០២៣ ប៉ុន្តែចំនួននេះបានកើនឡើងប្រហែល ៨.៩ លាននាក់ ក្នុងរយៈពេល ៩ ខែ ស្មើនឹង ១១១ ភាគរយនៃគោលដៅដំបូង ដែលធ្វើឲ្យវៀតណាមបង្កើនគោលដៅដល់ទៅជិត ១៣ លាននាក់វិញសម្រាប់ឆ្នាំនេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
ចុចអាន៖ ត្រឹមមួយខែវិច្ឆិកា វៀតណាម ទទួលបានភ្ញៀវទេសចរបរទេស ១.២៣ លាននាក់
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


