យោធាវាយឆ្មក់និងកម្ទេចទីស្នាក់ការគណបក្សរបស់លោកស្រី ស៊ូជី – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

យោធាវាយឆ្មក់និងកម្ទេចទីស្នាក់ការគណបក្សរបស់លោកស្រី ស៊ូជី

Published

on

យោធាបានវាយឆ្មក់ទីស្នាក់ការកណ្តាលគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងទីក្រុងយ៉ាំងហ្គោន កាលពីយប់ថ្ងៃអង្គារទី៩ខែកុម្ភៈម្សិលមិញនេះ។

ការវាយប្រហារចុងក្រោយលើភាពជាអ្នកដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ា បានកើតឡើងចំពេលកំហឹងចំពោះការធ្វើរដ្ឋប្រហារកាលពីសប្តាហ៍មុន និងការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ដោយពួកឧត្តមសេនីយ៍បានជំរុញឲ្យប្រជាជនរាប់សែននាក់ចេញតវ៉ាតាមផ្លូវ ផ្គើនបម្រាមរបស់រដ្ឋាភិបាលយោធាប្រឆាំងនឹងការប្រមូលផ្តុំគ្នា។

គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានប្រកាសនៅលើទំព័រ Facebook រប​ស់ខ្លួនថា “មេដឹកនាំផ្តាច់ការយោធា បានវាយឆ្មក់និងកម្ទេចទីស្នាក់ការកណ្តាលគណបក្ស NLD នៅម៉ោងប្រមាណ៩:៣០យប់។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ខ្លីរបស់គណបក្ស មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

ការវាយឆ្មក់នេះបានកើតឡើងបន្ទាប់ពីបាតុកម្មបានឈានចូលថ្ងៃទី៤កាលពីថ្ងៃអង្គារ ដោយប៉ូលិសបានប្រើកាណុងបាញ់ទឹកនៅតាមទីក្រុងជាច្រើន ហើយបានបាញ់គ្រាប់កាំភ្លើងជ័រទៅលើក្រុមអ្នកតវ៉ានៅរដ្ឋធានីណៃពិដោ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅ Mandalay។

ការប្រមូលផ្តុំគ្នានេះបានកើតឡើងបើទោះបីជាមានការព្រមានពីរដ្ឋាភិបាលយោធាថា នឹងចាត់វិធានការប្រឆាំងបាតុកម្មដែលគំរាមកំហែងដល់ស្ថិរភាព និងការហាមឃាត់ថ្មីលើការប្រមូលផ្តុំមនុស្សច្រើនជាងប្រាំនាក់ក៏ដោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ផ្ទុះអំពើហិង្សាក្នុងបាតុកម្មនៅមីយ៉ាន់ម៉ា ប៉ូលិសបាញ់គ្រាប់ពិតលើបាតុករ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services