ព័ត៌មានអន្ដរជាតិ
ប្រហោងយក្សធំជាងផែនដី៦០ដង លើផ្ទៃព្រះអាទិត្យ កំពុងបញ្ចេញរលកកម្តៅ បោះពួយមកពិភពលោក
គេហទំព័រ Spaceweather.com បានបង្ហាញព័ត៌មានអំពីប្រហោង Coronal ដែលជាចំណុចងងឹតដ៏ធំនៅលើផ្ទៃព្រះអាទិត្យ ហើយប្រហោងនេះ កំពុងបញ្ចេញរលកកម្តៅមានសារធាតុវិទ្យុសកម្មដ៏ខ្លាំង បោះពួយមកផែនដីក្នុងល្បឿងលឿនមិនធម្មតា។

ប្រហោង Coronal បានបង្កើតឡើងកាលពីថ្ងៃទី២ខែធ្នូ ហើយរីកទទឹងអតិបរមា ៨០ ម៉ឺនគីឡូម៉ែត្រ។ ការពង្រីកដ៏ធំនេះ ធ្វើឲ្យទំហំរបស់វាធំជាងភពព្រហស្បតិ៍៥ដង និងធំជាងផែនដី៦០ដង។ អ្នកវិទ្យាសាស្ត្រជឿថា សម្រាប់វដ្តព្រះអាទិត្យ ទំហំបែបនេះគឺមិនធ្លាប់មានពីមុនមកឡើយ។
ដំបូងឡើយ អ្នកស្រាវជ្រាវទស្សន៍ទាយថា ចំណុចងងឹតបែបនេះ នឹងបង្កជាព្យុះកម្តៅជះឥទ្ធិពលមកលើផែនដី ដែលអាចរំខានដល់ការទំនាក់ទំនងតាមវិទ្យុ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្យល់នៃលោហធាតុ បែរជាមានកម្លាំងតិចជាងការរំពឹងទុកទៅវិញ ប៉ុន្តែវាអាចប្រែប្រួលគ្រប់ពេលវេលា។
សូមបញ្ជាក់ថា ប្រហោង Coronal បានបង្កើតជារូបរាងនៅពេលវាលម៉ាញេទិករបស់ព្រះអាទិត្យបើកចំហ ដែលបណ្តាលឲ្យវត្ថុធាតុចេញពីផ្កាយ ត្រូវបានបញ្ជូនទៅកាន់លំហ។ អាស្រ័យហេតុនេះ តំបន់ទាំងនេះលេចឡើងជាចំណុចងងឹត ដោយសារពួកវាត្រជាក់ជាង និងមានដង់ស៊ីតេទាបជាងប្លាស្មានៃលំហជុំវិញ។

រៀងរាល់១១ឆ្នាំម្តង ព្រះអាទិត្យ ត្រូវឆ្លងកាត់នូវអ្វីដែលគេហៅថា “អតិបរមានៃព្រះអាទិត្យ” ពេលចំណុចងងឹតដ៏ចម្លែកជាច្រើន បានលេចឡើងនៅលើផ្ទៃរបស់ខ្លួន។
មុននេះ ការសិក្សាថ្មីមួយរបស់ក្រុមអ្នកវិទ្យាសាស្រ្តឥណ្ឌាបានបង្ហាញថា ព្យុះព្រះអាទិត្យដ៏ធំ ទំនងកើតឡើងលឿនជាងការរំពឹងទុក ពោលគឺប្រហែលនៅដើមឆ្នាំ២០២៤។
យ៉ាងណា ការព្យាករនេះគឺផ្ទុយទៅនឹងការព្យាករចុងក្រោយបង្អស់របស់អង្គការណាសា ដែលថា ព្យុះព្រះអាទិត្យនឹងវាយប្រហារនៅចុងឆ្នាំ២០២៥៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អ្នកវិទ្យាសាស្រ្ត៖ ឆ្នាំក្រោយព្យុះព្រះអាទិត្យដ៏ខ្លាំងមួយទៀត អាចជះឥទ្ធិពលដល់ផែនដី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


