ព័ត៌មានអន្ដរជាតិ
សឹងពាក់កណ្តាលប្រទេសថៃ ត្រូវគ្របដណ្តប់ដោយខ្យល់ពុល ដ៏គ្រោះថ្នាក់
ប្រហែល ៤០ ភាគរយនៃប្រទេសថៃ ត្រូវគ្របដណ្ដប់ដោយកម្រិតខ្យល់ពុល និងធូលីគ្រោះថ្នាក់ដ៏ក្រាស់ កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែធ្នូ ។ នេះបើយោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (Gistda)។

អង្គការសាធារណៈមួយនេះ បានរាយការណ៍តាមរយៈគេហទំព័ររបស់ខ្លួន pm25.gistda.or.th ថា ខេត្តចំនួន ៣១ ក្នុងចំណោមខេត្តទាំង ៧៧ នៅក្នុងប្រទេសថៃ ត្រូវបានគ្របដណ្ដប់ដោយខ្យល់ពុល PM2.5 ក្នុងកម្រិតមិនមានសុវត្ថិភាពខ្លាំងបំផុត។
កម្រិតសុវត្ថិភាពនៃខ្យល់គឺ ៣៧.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ប៉ុន្តែក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ប្រទេសថៃ បានកត់ត្រាកម្រិតខ្យល់ពុលចាប់ពី ៣៨.៣ ដល់ ៧៥.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូបឯណោះ ។
នៅម៉ោង ៣ រសៀលថ្ងៃអាទិត្យ កម្រិតអាក្រក់បំផុតគឺ ៧៥.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ត្រូវបានកត់ត្រានៅខេត្ត Samut Prakan បន្ទាប់មកគឺ ៧៣.៣ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៅខេត្ត Ang Thong, ៧២.៩មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៅបាងកក និង ៧២.០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៅខេត្ត Nonthaburi។

កម្រិតខ្យល់មិនមានសុវត្ថិភាព ក៏ត្រូវបានរាយការណ៍ផងដែរនៅ Sing Buri, Pathum Thani, Nakhon Pathom, Samut Sakhon, Ayutthaya, Lop Buri, Suphan Buri, Ratchaburi, Kanchanaburi, Kalasin, Petchaburi, Saraburi, Nakhon Sawan, Uttaradit, Uthai Thani, Chai Nat, Udon Thani, Sukhothai, Nong Khai, Phitsanulok, Roi Et, Prachuap Khiri Khan, Chachoengsao, Nakhon Nayok, Phichit, Ubon Ratchathani និង Prachin Buri។
ស្របពេលជាមួយគ្នានោះដែរ ប្រជាជនក្នុងខេត្តទាំង ៣១ ខាងលើ ត្រូវបានណែនាំឲ្យចៀសវាងសកម្មភាពក្រៅផ្ទះ ដើម្បីបង្ការគ្រោះថ្នាក់។
គួរបញ្ជាក់ថា PM2.5 គឺជាសារធាតុបំពុលបរិយាកាសដែលមានទាំងមីក្រូភាគល្អិតរឹង និងដំណក់ទឹកតូចៗបំផុតប្រហែល ១០ ណាណូម៉ែត្រ ទៅ ២.៥ មីក្រូម៉ែត្រ ហើយវាអាចបង្កការគំរាមកំហែងខ្លាំងបំផុតដល់រាងកាយ ជាពិសេសចំពោះអ្នកមានបញ្ហាសួត និងផ្លូវដង្ហើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ខ្យល់ពុលនៅថៃ រាលដាលដល់ ២៣តំបន់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


