ព័ត៌មានអន្ដរជាតិ
គណៈកម្មាធិការតំណាងសភាមីយ៉ាន់ម៉ាចាត់វិធានការប្រឆាំងប៉ូលិសបាញ់គ្រាប់ពិតចំក្បាលបាតុករ
គណៈកម្មាធិការតំណាងឲ្យសភា Pyidaungsu Hluttaw (CRPH) នឹងចាត់វិធានការប្រឆាំងមន្រ្តីប៉ូលិសដែលបានបាញ់គ្រាប់ពិត ក្នុងអំឡុងពេលតវ៉ានៅថ្ងៃទី ៩ ខែកុម្ភៈ ដែលបណ្តាលឲ្យយុវតីអាយុ ១៩ ឆ្នាំម្នាក់រងរបួសធ្ងន់ ។
គណៈកម្មាធិការដែលត្រូវបានជ្រើសតាំងដោយប្រជាជនអំឡុងការបោះឆ្នោតទូទៅឆ្នាំ ២០២០ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ១០ ខែកុម្ភៈដោយថ្កោលទោសយ៉ាងខ្លាំងចំពោះការបង្ក្រាបដោយហិង្សារបស់កងកម្លាំងសន្តិសុខទៅលើក្រុមបាតុករដោយប្រដូចទង្វើនេះទៅនឹងបទឧក្រិដ្ឋ ។

សេចក្តីថ្លែងការណ៍បាននិយាយថានឹងចាត់វិធានការប្រឆាំងមន្រ្តីប៉ូលិសស្របតាមច្បាប់របស់ប្រទេស ។ ពួកគេបានជំរុញឲ្យប្រជាជនដែលមានភ័ស្តុតាងផ្ញើអ៊ីម៉ែលមកអាស័យដ្ឋានអ៊ីម៉ែលផ្លូវការ និងទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គណៈកម្មាធិការ ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា នាង Ma Myat Thet Khine អាយុ ១៩ ឆ្នាំបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានបាញ់ដោយមន្រ្តីប៉ូលិសម្នាក់ដែលបានប្រើកាំភ្លើងបាញ់គ្រាប់ពិត ខណៈបច្ចុប្បន្ននាងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្រុងណៃពិដោ ហើយកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ។

នាងចូលរួមជាមួយមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតដើម្បីទាមទារឲ្យបញ្ចប់ការធ្វើរដ្ឋប្រហារដឹកនាំដោយយោធាដែលចាប់ផ្តើមកាលពីសប្តាហ៍មុន ។
ការប្រើអាវុធគ្រប់គ្រងកុបកម្មរបស់កងកម្លាំងសន្តិសុខដូចជាកាណុងបាញ់ទឹក និងគ្រាប់កាំភ្លើងជ័រក៏បានបណ្តាលឲ្យមានបាតុករផ្សេងទៀតរងរបួសនៅថ្ងៃនោះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Myanmar Times
ចុចអាន ៖ វីដេអូស្តែងៗ ថតជាប់បាតុករមីយ៉ាន់ម៉ា ត្រូវប៉ូលិសបាញ់គ្រាប់ពិតចំក្បាល
ចុចអាន ៖ មេទ័ពមីយ៉ាន់ម៉ា ថ្លែងជាសាធារណៈលើកដំបូងទាក់ទងនឹងបាតុកម្ម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


